Connect with us

Hi, what are you looking for?

អន្តរជាតិ

អង់គ្លេស នឹង​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ នៅក្នុង​ខែកញ្ញា

​អង់គ្លេស​៖ រដ្ឋាភិបាល​អង់គ្លេស​នឹង​ចាប់ផ្តើម​ផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ទី​៣ ចាប់ពី​ខែកញ្ញា​ខាងមុខនេះ ដើម្បី​បង្កើន​ការការពារ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត នៅមុន​រដូវរងា​ចូលមក​ដល់ ។​

​រដ្ឋាភិបាល​អង់គ្លេស បាន​គូសបញ្ជាក់ថា ការបង្កើន​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​ប្រជាជន​នឹងត្រូវ​បានផ្តល់ ដើម្បី​ពន្យារ​ការការពារ​ដែល​ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ដំបូង និង​ផ្តល់នូវ​ភាពស៊ាំ​បន្ថែមទៀត​ប្រឆាំង​វីរុស​ប​ម្លែ​ង​ថ្មី ។​

​គួរកត់សម្គាល់ ក្រសួងសុខាភិបាល​រុ​ស្ស៉ី​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បានប្រកាស​ចេញ​គោលការណ៍​ថ្មី សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ថ្នាក់ជាតិ ដោយ​ផ្តល់​អនុសាសន៍​ឲ្យ​គ្រឹះស្ថាន​សុខាភិបាល​ទាំងអស់ ចាប់ផ្តើម​ចាក់​ដូ​ស​ទី​៣ ជូន​ដល់​អ្នក​ទាំងឡាយណា ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​កាលពី​០៦​ខែ​មុន ឬ​យូរ​ជាង​នេះ ហើយ​វា​ក៏បាន​ធ្វើអោយ​រុ​ស្ស៉ី​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បានធ្វើ​យ៉ាង​ដូច្នេះ​ជា​ផ្លូវការ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...