Connect with us

Hi, what are you looking for?

អន្តរជាតិ

អាហ្វហ្គានីស្ថាន៖ ក្រូមតាលីបង់នឹងងើបឡើងវិញក្រោយអាមេរិកដកទាហានចេញទាំងអស់

ក្រុមតាលីបង់​ដែលមិនទាន់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន អាចក្រោកឡើងប្រឆាំងរដ្ឋាភិបាលជាថ្មី ក្រោយអាមេរិក និងណាតូតដកទាហានចេញពីប្រទេសនេះទាំងអស់។

នៅថ្ងៃទី​២ខែកក្កដា​អាមេរិក និងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកនិងផ្តល់ទីតាំងនោះឲ្យទៅទាហានអាហ្វហ្គានីស្ថានវិញ។

សារព័ត៌មាន​ CNN  នៅថ្ងៃទី ២ខែកក្កដា បានផ្សាយថា  អាមេរិក និងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំង  Bagram  ជាទីតាំងទាហានអាកាសធំបំផុត នៅអាហ្វហ្គានីស្ថានស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល​។ ទីតាំងនោះជាកន្លែងឈរជើង​របស់កម្លាំងទាហានរាប់សិបពាន់នាក់​។

តាមប្រភពព័ត៌មានពី​CNN ​ក្រោយប្រទេសអាល្លឺម៉ង់ និងអីតាលី ពេលនេះអាមេរិក ក៏បានសម្រេចដកទាហានឲ្យអស់នៅថ្ងៃទី ៤ខែកក្កដា គឺលឿនជាងពេលកំណត់ពីរខែ។  ប៉ុន្តែការដកទាហានចេញនោះបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ក្នុងរយៈពេល​២ខែកន្លងមក ក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងស្រុកមួយចំនួន នៅទូទាំងប្រទេស ។ ក្រុមចារកិច្ចអាមេរិកបានលើកឡើងថា អាហ្វហ្គានីស្ថានអាចនឹងធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម ក្រោយអាមេរិកដកទាហានចេញ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន