Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា រង​ឥទ្ធិពល​កូន​ព្យុះ​ទី​៦ នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​, សូមអ្នក​ដំណើរ​តាម​សមុទ្រ​បង្កើន​ការប្រុងប្រយ័ត្ន​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ លើ​ស្ថានភាព​អាកាសធាតុ រួចមក​ឃើញថា នៅវេលា​ម៉ោង​០៧៖០០​នាទី ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ មាន​សម្ពាធ​ទាប​សកម្ម​មួយ ដែល​បាន​ស្ថិតក្នុង​សមុទ្រ​ចិន ខាងលិច​ប្រទេស​ហ្វីលីពីន និង​បង្កើន​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ TD និង​ធ្វើដំណើរ​ឆ្ពោះ​មក​​ទិសពាយ័ព្យ​។​

​នៅវេលា​ម៉ោង​០៤៖០០​ល្ងាច​ថ្ងៃ​ដដែល​នេះ វិ​សម្ពាធ​បាន​បង្កើន​ឥទ្ធិពល​ជា​កូន​ព្យុះ​ទី​៦​ឈ្មោះ អ៊ុន​-​ហ្វា TS IN-FA 2106 នៅលើ​សមុទ្រ​ចិន​ខាងត្បូង ចំណុច​ខ្សែ​វណ្ឌ​ទី ១៤​អង្សារ​៤​នៃ​រយ​:​ទទឹង​ខាងជើង និង​ខ្សែស្រប​ទី ១១៤​អង្សា​១ នៃ​រយ​:​បណ្ដើ​យ​ខាងកើត​។​

​យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ​នេះ និង​ធ្វើដំណើរ​ចូលទៅ​កោះ​ហៃណាំ ប្រទេស​ចិន​។ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ និង​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ទៅជា​វិ​សម្ពាធ TD រួច​ចូលទៅ ប្រទេស​វៀតណាម​ខាងជើង​។​

​ដោយឡែក​ជ្រលង​នៃ​កូន​ព្យុះ លើក​ទី​៦ អ៊ុន​-​ហ្វា TS IN-FA 2106 នេះ និង​ខ្យល់មូសុង​និរតី នឹងមាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​៥ , ៦, ៧ និង​៨ ខែកក្កដា ឆ្នាំ​២០២១ ។​

​លក្ខ​ណះ​បែបនេះ ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ស្ថានភាព​ដូចខាងក្រោម​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ជាប់​ជុំវិញ​ទន្លេសាប និង​បឹង​ទន្លេសាប មាន​ភ្លៀង​ធ្លាក់​ពី​បង្ហួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្ហូរ​។​
២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែ​កំ និង​តាម​ដង​ទន្លេមេគង្គ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គរ​។​
៣៖ តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លា​ក៏ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គរ ជាមួយ​រលក​សមុទ្រ មាន​កម្ពស់​ជា​មធ្យម​។​
៤៖ ស្ថានភាព​នៃ​ទន្លេមេគង្គ ចាប់ផ្តើម​ឡើង​បន្តិច​ជា​បន្តបន្ទាប់ ។​

​ក្រសួង​ធនធានទឹក អំពាវនាវ​សូម​ឲ្យ​សាធារណជន និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​រាល់​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន