Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ សម្រេចបាន​៩៧,២៥%​ហើយ​

​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ខាងកើត​ប្រវែង​៦៣០​ម៉ែត្រ សម្រេចបាន​៩៥,១០% គ្រោង​នឹង​បញ្ចប់ នៅ​ខែតុលា ឆ្នាំ​២០២១ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ខាងលិច​ប្រវែង​៣៦៦​ម៉ែត្រ សម្រេចបាន​៩៩,៤០% គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០២១ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤-​ផ្លូវជាតិ​លេខ​១) មាន​ប្រវែង​សរុប ៥២,៩៨៣​គីឡូ ម៉ែត្រ ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង​៤៧,៦០៨​គីឡូ ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​ស៊ីម៉ង់ត៍​សរសៃដែក ទទឹង ២២​ម៉ែត្រ (៤​គន្លង​) និង​កម្រាស់​២២​សង់​ទី ម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង​៥,៣៧៥​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល បេតុង​កៅស៊ូ​(AC) ទទឹង​១០​ម៉ែត្រ​លើ​តួ​ផ្លូវ ១២​ម៉ែត្រ កម្រាស់​បេតុង​កៅស៊ូ ៩​សង់ទីម៉ែត្រ កំណាត់​ផ្លូវ​មេ​ក្នុង​ទីប្រជុំជន ២,៨០​គីឡូម៉ែត្រ មាន​ទទឹង សរុប ២៧​ម៉ែត្រ កំណាត់​ផ្លូវ​មេ​ក្រៅ​ទីប្រជុំជន ៤៤,៨០​គីឡូ ម៉ែត្រ មាន​ទទឹង​សរុប​២៥​ម៉ែត្រ ខ្សែ​ផ្លូវ​កាត់​ភូមិសាស្ត្រ​រាជធានី ១៥,៤២​គីឡូម៉ែត្រ ខ្សែ​ផ្លូវ​កាត់​ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦​គីឡូម៉ែត្រ (​ផ្លូវ​មេ​៣២,១៩​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​៥,៣៧​គីឡូម៉ែត្រ​)​។​

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​ត​ភ្ជាប់​ទៅនឹង​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ និង​ភ្ជាប់​ទៅនឹង​ស្ពាន​ឈ្នះ​ឈ្នះ និង​មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ដែល​នឹង​ប្រែក្លាយ​ទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​មួយ​បម្រើ ឱ្យ​ជា​ផ្លូវ​ដឹកជញ្ជូន​វាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ឆ្លងកាត់​ទន្លេបាសាក់ (​ស្ពាន​ទន្លេបាសាក់​ខាងកើត និង​ខាង លិច​កំពុង​សាងសង់​) ព្រមទាំង​កោះអន្លង់ចិន និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​១ ពិសេស​ត​ភ្ជាប់​ទៅ​ចំណត ផែ​កុង​តេ​ន័​រ​ថ្មី​របស់​កំពង​ផែ​ស្វ័យ​ត​ភ្នំពេញ នៅ​ស្រុក​កៀនស្វាយ ក៏ដូចជា​ការបំពេញ​ឱ្យ​ការតភ្ជាប់​ផ្លូវ អាស៊ាន​ហាយវ៉េ​យ (AH1 និង​AH11) និង​ផ្លូវ​របៀប​សំខាន់ៗ (​របៀង​កណ្តាល និង របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​) របស់​មហា​អនុតំបន់​មេគង្គ​។​

​គម្រោង​ផ្លូវ​នេះ​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤ (PK:១៤+១០៥) ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ (PK២៤+៨៤០) ស្ថិត​ក្នុងភូមិ ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ផ្លូវ​មេ​) និង​ផ្លូវជាតិ​លេខ​១ (PK៣០+១៤០) ស្ថិត ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ផ្លូវ​ខ្នែង​)​។​

​គម្រោង​ផ្លូវ​នេះ​មាន​ស្ពាន​វែង​ប្រវែង​៩៩៦​ម៉ែត្រ ក្នុងនោះ​រួមមាន​៖ ស្ពាន​បាសាក់​ខាងកើត​ប្រវែង​៦៣០​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ កម្ពស់​នាវា​អាច​ចរាចរណ៍​បាន ៤៥​ម៉ែត្រ x ៨​ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច ប្រវែង ៣៦៦​ម៉ែត្រ និង​ទទឹង​២៥​ម៉ែត្រ កម្ពស់​នាវា​អាច​ចរាចរណ៍​បាន ៣០​ម៉ែត្រ​x៥​ម៉ែត្រ និង​ស្ពាន​មធ្យម​និង ខ្លី​មាន​ចំនួន​៦​កន្លែង ប្រវែង​សរុប ៤៨៨ ម៉ែត្រ ក្នុង​ផ្លូវ​មេ ៣៥៨​ម៉ែត្រ និង​ផ្លូវ​ខ្នែង​១៣០​ម៉ែត្រ ស្ពាន​រំលង​ប្តូរ ទិស​ចំនួន​ពីរ​ឋិត​(Interchange) នៅ​ផ្លូវជាតិ​លេខ​២ ប្រវែង​តួ​ស្ពាន​២២០​ម៉ែត្រ កម្ពស់​អាចធ្វើ​ចរាចរ​ណ៍ បាន​៣០x៥,៥​ម៉ែត្រ និង​ឋិត​នៅ​ផ្លូវជាតិ​លេខ​៣​ប្រវែង​តួ​ស្ពាន​២២០​ម៉ែត្រ កម្ពស់​អាចធ្វើ​ចរាចរ​ណ៍​បាន ៣០x៥,៥​ម៉ែត្រ និង​មាន​ស្ពាន​រំលង​(Flyover)​ចំនួន​ពីរ​គឺ​ឋិត​នៅ​ផ្លូវជាតិ​លេខ​៤​ប្រវែង​តួ​ស្ពាន​៣៤៤​ម៉ែត្រ កម្ពស់​អាចធ្វើ​ចរាចរ​ណ៍​បាន​៣០x៥,៥​ម៉ែត្រ និង​ឋិត​នៅ​ផ្លូវជាតិ​លេខ​២១ ប្រវែង​តួ​ស្ពាន​២២០​ម៉ែត្រ កម្ពស់​អាចធ្វើ​ចរាចរ​ណ៍​បាន​៣០x៥,៥​ម៉ែត្រ​។​

​គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៦៧,៦៧ លាន​ដុល្លារ​អាមេរិក ក្រោម ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​Shanghai Construction Group Co., Ltd និង​តម្លៃ​ត្រួត ពិនិត្យ​គម្រោង ៥,៣៨ លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន​Guangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈ ពេល​សាងសង់​ចំនួន​៤២​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​

​សូម​ជម្រាបជូន​ថា​៖ វឌ្ឍនភាព​ការងារ​ដោយឡែក​ទាក់ទង​នឹង​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ឋិត ក្នុង​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ សម្រេចបាន​៩៧,២៥%​ហើយ គិត​រហូត​មកទល់ពេលនេះ ក្នុងនោះ​៖ ស្ពាន​ឆ្លងកាត់ ទន្លេបាសាក់​ខាងកើត​ប្រវែង​៦៣០​ម៉ែត្រ​សម្រេចបាន ៩៥,១០% គ្រោង​នឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២១ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ខាងលិច​ប្រវែង​៣៦៦ ម៉ែត្រ​សម្រេចបាន​៩៩,៤០% គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២១​។​

​គួរ​កត់សម្គាល់ថា​៖ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​មាន​អត្ថប្រយោជន៍ ជួយ​ដល់​ការចូលរួមចំណែក​កាត់បន្ថយ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្លាប់មាន​កន្លងមក និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង ប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​បន្ថែមទៀត ខណៈពេល ដែល​រាជធានី​ភ្នំពេញ កំពុង​ត្រូវបាន​ពង្រីក​កាន់តែ​ធំ​ទៅៗ ស្របតាម​កំណើនប្រជាជន និង​ការអភិវឌ្ឍ ដែល​ធ្វើឱ្យ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ​ជួបប្រទះ​នូវ​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន