Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ឆ្នាំ ក្នុងបរិយាកាសរីករាយ

 ការចាក់វ៉ាក់សាំងប្រឆាំងកូវិដ ១៩ បានច្រើន ជាហេតុធ្វើឲ្យអាមេរិកប្រារព្ធទិវាឯករាជ្យ ប្រកបដោយភាពសម្បាយរីករាយ ដូចជាមិនធ្លាប់ឆ្លងកាត់គ្រោះអាសន្នដោយសារកូវីដ​១៩ ។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់លែងពាក់ម៉ាស់ការពារដូចមុនទៀតហើយ។

ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី​៤ខែកក្កដា (ពេលវេលាអាមេរិក)​បានប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ ដោយបានបើកទ្វារសេតវិមាន រៀបចំពិធីជប់លៀងធំ  ហើយអំពាវនាវដល់ពលរដ្ឋអាមេរិក បំពេញភារកិច្ចរបស់ខ្លួនដើម្បីបញ្ចប់កូវិដ​១៩ ជារៀងរហូត «គឺការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា»។

ប្រធានាធិបតីបៃឌិន បានថ្លែងសុន្ទរកថា នៅសេតវិមាន​ដោយមាន ពលរដ្ឋប្រមាណ​១ពាន់នាក់ចូលរួម មានគ្រួសារ ជនរងគ្រោះដោយសង្គ្រាមកូវីដ​១៩ ។ លោកបៃឌិនបានបញ្ជាក់ថា «នៅថ្ងៃទី ៤ខែកក្កដាឆ្នាំនេះ គឺជាទិវាឯករាជ្យពិសេស  ដោយយើងបានខិតខំឆ្លងចេញពីភាពងងិត​ ដោយសារកូវីដ ១៩​ និងការឈឺចាប់ ​ដោយការបាត់បង់ ។

នេះជាព្រឹត្តិការធំបំផុតនៅសេតវិមាន​ ចាប់តាំងពីលោកបៃឌិនឡើងកាន់អំណាចដឹកនាំអាមេរិក នៅថ្ងៃទី ២០ខែមករាឆ្នាំ ២០២១​។ ក្នុងពិធីនោះមានការបាញ់កាំជ្រួចផ្ការភ្លើង ដែលជាសញ្ញានៃការវិលត្រឡប់មកកាន់ជីវិតល្អប្រសើរវិញ ក្រោយកូវីដ​១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកដល់ទៅ ជាង ៦សែននាក់ ។

ប្រធានាធិបតីបៃឌិន បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺជាវិធានការ​តែមួយគត់ដែលអាចទប់ស្កាត់វីរុសបម្លែងខ្លួនថ្មី​។ លោកបន្តទៀតថា ពេលនេះយើងមិនទាន់ឈានដល់គោលដៅ នៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋ​បាន ៧០%សម្រាប់មនុស្សពេញវ័យ​។ ការចាក់វ៉ាក់សាំងយឺតយ៉ាវដោយសារតែមនុស្សមួយចំនួន មានភាពស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំង ។

តាមរូបភាពនៅក្នុងទិវាឯករាជ្យ ពលរដ្ឋអាមេរិកមិនមានការបារម្ភឆ្លងកូវីដ ដូចពេលមុនឡើយ ដោយពលរដ្ឋអង្គុយជុំគ្នា​រីករាយ ដូចមិនដែលមានកូវីដ ១៩ កើតឡើងនោះឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន