Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​២១ “​រេ​ដ​បូក​កម្ពុជា​-​កូរ៉េ ឬ​គម្រោង​រេ​ដ​បូក​ទំរីង​”

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​សេវាកម្ម​ព្រៃឈើ​កូរ៉េ នៅក្នុង​ការផ្តួចផ្តើម​បង្កើត​គម្រោង​រួមគ្នា​មួយ​ឈ្មោះថា “​រេ​ដ​បូក​កម្ពុជា​-​កូរ៉េ ឬ​គម្រោង​រេ​ដ​បូក​ទំរីង​” ។

​ខេត្តកំពង់ធំ គឺជា​ខេត្ត​គោលដៅ​របស់​គម្រោង អនុវត្ត​នៅក្នុង​ស្រុក​សណ្តាន់ និង​ស្រុក​សន្ទុក គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ៦៧ ៧៩១​ហ​ត និង​មាន ១៤ សហគមន៍​ព្រៃឈើ មាន​សមាជិក​សរុប ១ ៥០១​គ្រួសារ ទទួលផល ហើយ​គម្រោង​បានទទួល មាន​ថវិកា​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​កូរ៉េ​ចំនួន ១ ១០០ ០០០​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជរ​ដ្ឋា ភិ​បាល​កម្ពុជា​ចំនួន ៨១៣ ០៥០ ដុល្លារ​។

កម្មវត្ថុ​របស់​គម្រោង​គឺ​រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ព្រៃឈើ​រយៈពេល​វែង និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន​ដែល​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​ព្រៃឈើ​។ គម្រោង​នេះ​បានទទួល​ស្គាល់​ដោយ​ស្តង់ដា​កាបូន​ស្ម័គ្រចិត្ត Verified Carbon Standard (VCS) និង​ស្តង់ដារ​អាកាសធាតុ​សហ​គម​ន៍ និង​ជីវចម្រុះ (Climate Community and Biodiversity Standard, CCB)​។

​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បាត់បង់ និង​ការរេចរឹល​ព្រៃឈើ ជាពិសេស​ការលើកកម្ពស់​ជីវភាព​របស់​សមាជិក​សហគម​ន៌​ព្រៃឈើ​ទាំង ១៤ គម្រោង​បាននិងកំពុង​អនុវត្ត​កម្មវិធី​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៥​ផងដែរ​។​

​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២១ គម្រោង​បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន ៥៨៣ ៤១៦​ដុល្លារ ស្មើ នឹង ៩៧%​។ ជា​លទ្ធផល​គម្រោង​បានទទួល​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន ផ្ទះ​កញ្ចក់​បាន​ចំនួន ៦៤៥ ៤១០​តោន សមមូល​ឧស្ម័ន​កាបូ​និ​ច ក្នុង​រយៈពេល​ផ្ទៀ​ត​ផ្ទាត់​ចាប់ពី​ខែមករា ឆ្នាំ​២០១៥ ដល់​ខែធ្នូ ឆ្នាំ​២០១៩​។

​ឥណទាន​ទាំងនេះ​នឹងដាក់​លក់​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​មូលនិធិ​ដែល​ទទួល​ពី​ការលក់​ឥណទាន​នេះ នឹង​យកទៅ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​គ្រប់គ្រង​ព្រៃឈើ ប្រកបដោយ​ចីរភាព លើកកម្ពស់​ជីវភាព​ស​មា​ជិ​ក​សហគមន៍​ព្រៃឈើ និង​គាំទ្រ​ដល់​សកម្មភាព​គម្រោង​ឲ្យ​ដំណើរការ​ប្រកបដោយ​និរន្តរភាព​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន