Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រកឃើញ​ដានជើង​សត្វ​ទន្សោង ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​បឹង​ពែរ ខេត្តព្រះវិហារ​

​ព្រះវិហារ​៖ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ខណៈ​មន្ត្រី​ប្រចាំ​ស្នាក់ការ​ព្រៃ​ឡង់​បឹង​ពែរ​ចំនួន ៤​នាក់ ចុះ​ល្បាត​ដល់​ចំណុច​ភ្នំ​ចោទ បានឃើញ​ដានជើង​សត្វ​ទន្សោង​ចំនួន ០១​ក្បាល ដែល​ទីតាំង​នេះ​ស្ថិតនៅ​ក្នុងភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។


​ជាមួយគ្នា​នោះ មន្ត្រី​នៃ​តំបន់ការពារធម្មជាតិ​ភ្នំ​ត្បែង បាន​បំផ្លាញ​មង​ដាក់​យក​សត្វ​ស្លាប​ចំនួន​២​ខ្សែ​ផងដែរ ដែល​ជនល្មើស​បាន​លបលួច​ដាក់​ចាប់​សត​វ​ស្លាប​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន កាលពី​ខែសីហា ឆ្នាំ​២០១៩ បានឱ្យដឹងថា មាន សត្វ​ទន្សោង​ប្រមាណ ២.០០០ ទៅ ៤០០០ ក្បាល ដែល​បច្ចុប្បន្ន កំពុង​រស់នៅក្នុង​តំបន់​ទំនាប ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។​

​ភាគច្រើន​នៃ​សត្វ​ទន្សោង​នៅក្នុង​ប្រទេស​កម្ពុជា រស់នៅក្នុង​តំបន់​អភិរក្ស ដើម្បី​ការពារ​ការ​បៀតបៀន​នៃ​ការ​បរបាញ់​ខុសច្បាប់ ការបំផ្លាញ​ទីជម្រក និង​ជំងឺ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន