Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេសហៃទីធ្លាក់ក្នុងស្ថានភាពអសន្តិសុខ ក្រោយប្រធានាធិបតីរងការធ្វើឃាតនៅក្នុងផ្ទះ​

ពលរដ្ឋហៃទីបារម្ភយ៉ាងខ្លាំងពីសន្តិសុខ សុវត្ថិភាព ក្រោយបេល ប្រធានាធិបតីប្រទេសនេះរងការធ្វើឃាត ។ ក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារផ្ទះរបស់ប្រធានាធិបតី Jovenel Moise ទាំងកណ្តាលយប់ដោយបានសម្លាប់ ប្រធានាធិបតី ។

ព័ត៌មានខាងលើ​ត្រូវបានរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​  Claude Joseph ​ប្រកាសនៅយប់ថ្ងៃទី ៧ខែកក្កដា ​។ ចំណែកភរិយារបស់ប្រធានាធិបតី​ហៃទី​រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យរួចហើយ។

ចំពោះមុខស្ថានការណ៍នេះ លោក Joseph បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ កុំចលាចល ដោយលោកអះអាងថា កងកម្លាំងប៉ូលិស និងយោធានឹងធានាសន្តិសុខជូនប្រទេសជាតិ។

គួរបញ្ជាក់ថា ការធ្វើឃាតប្រធានាធិបតីហៃទីនេះបានកើតមានឡើង ស្របពេលដែលប្រទេសដ៏ក្រីក្រ ជាប់តំបន់សមុទ្រការីបៀនមួយនេះ កំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។

លោក Jovenal Moise បានទទួលមរណភាពនៅអាយុ ៥៣ឆ្នាំ ក្នុងនាមជាប្រធានាធិបតីទី ៥៨ របស់ប្រទេសហៃទី។ អតីតសហគ្រិនរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីការទទួលបានជោគជ័យក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។កាលពីអំឡុងឆ្នាំ២០១៩ លោកក៏ធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ង ដើម្បីទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះ វិបត្តិនយោបាយដ៏ក្តៅគគុក ក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន