Connect with us

Hi, what are you looking for?

កម្សាន្ត

David Beckham ប្រាប់​សកលលោក​ថា ប្រាសាទអង្គរវត្ត ជា​របស់​កម្ពុជា​

អតីត​កីឡាករ​ក្លឹប​បិ​សា​ក្រហម David Beckham និង Rude Van Nistelrooy សរសេរ​លើ​បណ្ដាញ​សង្គម​ថា “​ប្រាសាទអង្គរវត្ត ជា​របស់​កម្ពុជា​”​។ នេះ​បើ​យោងតាម​សារ​ដែល​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្តា​ល់​ខ្លួន​របស់​តារា​បាល​ទាន់​ពិភពលោក​ទាំងពីរ​ខាងលើ ។​

​សូម​រម្លឹកថា កំឡុងពេល​កំពូល​តារា​បាល​ទាន់​ពិភពលោក David Beckham និង លោក​Rude Van Nistelrooy ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ពួកគាត់​ក៏បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ដ និង​បាន​សរសេរ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា “​ប្រាសាទអង្គរវត្ត ជា​របស់​កម្ពុជា​” ប្រាសាទអង្គរវត្ត មានតែ​នៅ​កម្ពុជា​មួយគត់​នៅលើ​លោក​នេះ​។

​ក្រៅពីនេះ ពួកគាត់ ថែមទាំង​ជួយ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ឲ្យ​មជ្ឈដ្ឋាន​ពិ​លោក​មក​ទស្សនា​ប្រាសាទអង្គរវត្ត​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀតផង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន