Connect with us

Hi, what are you looking for?

អន្តរជាតិ

ទីក្រុងតូក្យូស្ថិតនៅក្នុងភាពអាសន្ន ក្នុងពេលប្រកួតកីឡាអូឡាំពិក

សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១បានផសាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា បានប្រកាសថា ទីក្រុងតូក្យូ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមវិធានការរឹតត្បិតមួយចំនួនស្រាប់ នឹងត្រូវដាក់ទៅក្នុងភាពអាសន្នតែម្តង។ រយៈពេលនៃការដាក់ក្នុងភាពអាសន្ននេះ មានន័យថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងធ្វើឡើង កំលុងពេលទីក្រុងតូក្យូស្ថិតក្រោមភាពអាសន្នពីដើមរហូតដល់ចប់។ ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា បន្ទាប់ពីវាត្រូវលើកពេលមួយឆ្នាំ កាលពីឆ្នាំ២០២០ ក៏ដោយសារតែបញ្ហា COVID-19។

គួរបញ្ជាក់ថា ជាមួយគ្នានេះ ការដាក់ភាពអាសន្ននៃខេត្តអូគីណាវ៉ា នៅភាគខាងត្បូង និងវិធានការរឹតត្បិតនៅខេត្តចំនួន៣ទៀត ជាប់ទីក្រុងតូក្យ គឺខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ព្រមទាំងខេត្តអូសាកា ក៏នឹងត្រូវបន្តដល់ពាក់កណ្តាលខែសីហាផងដែរ។ ដោយឡែក វិធានការរឹតត្បិតនៅខេត្តហុកកៃដូ អៃឈី ក្យូតូ ហ៉ីយូហ្គោ និងហ៊្វូគូអូកា នឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមការគ្រោងទុកជាធម្មតា៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន