Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៥​ខែ! ​ភ្ញៀវ​អន្តរជាតិ​ជាង ៩ម៉ឺន​នាក់ បានធ្វើដំណើរ​ចូលមក​កម្ពុជា

​ភ្នំពេញ​៖ តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ បានឱ្យដឹងថា​ក្នុង​រយៈពេល​ប្រាំ​ខែ នៃ​ឆ្នាំ​២០២១ (​មករា​-​ឧសភា​) មាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៩១,៥៩៦ នាក់ បានធ្វើ​ដំណើរ​ចូលមក​កាន់​ប្រទេស​កម្ពុជា ភាគច្រើន​នៃ​អ្នកដំណើរ​អន្តរជាតិ​ទាំងនេះ គឺជា​អ្នកជំនួញ អ្នកវិនិយោគ​ជាដើម​។​

​របាយការណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ប្រាំ​ខែ នៃ​ឆ្នាំ​២០២១ (​ខែមករា​-​ខែឧសភា​) ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​ចូលមក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើ​ធៀប​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០​។​

​គួររំឭកថា នៅ​ឆ្នាំ​២០២០ ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​ចូលមក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​ ​ក្នុង​រយៈពេល​៥​ខែ​នេះដែរ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចូលមក​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ទាំង​១០ រួមមាន​៖
* ភ្ញៀវ​ជនជាតិ​ថៃ​មាន​ចំនួន ៤៦,៣៩៥ នាក់​
* ភ្ញៀវ​ជនជាតិ​ចិន​មាន​ចំនួន ២៧,៦៩៣ នាក់​
* ភ្ញៀវ​ជនជាតិ​វៀតណាម​មាន​ចំនួន ៥,៨៣៣ នាក់​
* ភ្ញៀវ​ជនជាតិ​ឥណ្ឌូ​ណេ​ស៉ី​មាន​ចំនួន ៣,១៣៨ នាក់​
* ភ្ញៀវ​ជនជាតិ​កូរ៉េខាងត្បូង​មាន​ចំនួន ១,៥៧៦ នាក់​
* ភ្ញៀវ​មកពី​កោះ​តៃវ៉ាន់​មាន​ចំនួន ១,២៨៨ នាក់​
* ភ្ញៀវ​ជនជាតិ​អាមេរិក (U.S.A) មាន​ចំនួន ១,២៦៧ នាក់​
* ភ្ញៀវ​ជនជាតិ​ម៉ា​ឡេ​ស៉ី​មាន​ចំនួន ៧៤៩ នាក់​
* ភ្ញៀវ​ជនជាតិ​ជប៉ុន​មាន​ចំនួន ៦៨៧ នាក់​
* ភ្ញៀវ​ជនជាតិ​បារាំង​មាន​ចំនួន ៥៤៩ នាក់​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកដំណើរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​នេះ ភាគច្រើន​គឺជា​អ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគ​ជាដើម ដែល​ពួកគេ​ចេញ​ចូលមក​ត្រួតពិនិត្យ​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...