Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆមាស​ទី​១ ឆ្នាំនេះ​! ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២០៩​នាក់ និង​របួស ១ ៧៩២​នាក់​

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្តេច​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​១០២,៩៩៥​គ្រឿង រួមមាន​ម៉ូតូ​ល្មើស​ចំនួន​៧៧,៧៩៤​គ្រឿង ក្នុងចំណោម​នោះ​ការ​ល្មើស​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​មាន​៩០​ភាគរយ សញ្ញា​ចរាចរណ៍​៦​ភាគរយ ផ្លាកលេខ​២​ភាគរយ ទូរស័ព្ទ​២​ភាគ និង​បើកបរ​ទាំង​ស្រវឹង​១​ភាគរយ​។

​រកឃើញ​រថយន្ត​ល្មើស​ចំនួន ២៨,២០១​គ្រឿង (​រថយន្ត​ធំ​ជាង​៦០០​គ្រឿង​) ហើយ​ក្នុងចំណោម​នោះ​រថយន្ត​ល្មើស​ខ្សែ​ក្រ​វ៉ាត​៥២​ភាគរយ ល្បឿន​១៦​ភាគរយ ទូរស័ព្ទ​១០​ភាគរយ សញ្ញា​ចរាចរណ៍​៧​ភាគរយ ផ្លាកលេខ​៥​ភាគរយ ល្មើស​ចំណុះ ៤​ភាគរយ បណ្ណ​បើកបរ​៤​ភាគរយ ស្រវឹង​១​ភាគរយ ឆៀក​១​ភាគរយ និង​អាជីវកម្ម​១​ភាគរយ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នង​រយៈពេល​១​ឆមាស​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១ ២៦១​លើក (​ជាង​៥០​ភាគរយ​កើតឡើង​ពេលយប់​) បណ្ដាលឱ្យ​ស្លាប់​មនុស្ស​២០៩​នាក់ និង​របួស ១៧៩២​នាក់ ក្នុងនោះ​របួសធ្ងន់​១០៤៦​នាក់​។

​តួលេខ​នេះ បើ​ប្រៀបធៀប​ទៅនឹង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំមុន​បាន​ថយចុះ​៣៥៨​លើក ស្មើនឹង​២២​ភាគរយ ក្នុងនោះ​ស្លាប់​១៥២​នាក់ ស្មើនឹង​១៨​ភាគរយ និង​របួស​ថយ​៦៥៧​នាក់ ស្មើនឹង​២៧​ភាគរយ​។ មូលហេតុ​នៃ​គ្រោះថ្នាក់ គឺពាក់ព័ន្ធ​នឹង​ល្បឿន​៣៤​ភាគរយ មិន​គោរព​សិទ្ធិ​២៣​ភាគរយ បត់​៩​ភាគរយ មិន​ប្រកាន់​ស្តាំ​១៦​ភាគរយ វ៉ា​ជែង​៨​ភាគរយ ស្រវឹង​៣​ភាគរយ យានយន្ត​៣​ភាគរយ និង​ងងុយ​១​ភាគរយ​។​

​សម្រាប់​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ភូមិសាស្ត្រ​ដែលមាន​អត្រា​គ្រោះថ្នាក់​ច្រើន គឺ​រាជធានី​ភ្នំពេញ ដែលមាន​គ្រោះថ្នាក់​៣៤០​លើក ខេត្តកណ្តាល​៨៦​លើក និង​ខេត្តស្វាយរៀង​៧៧​លើក​។ ចំណែក​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​វិញ បាន​កើតមានឡើង​នៅ​ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​តាកែវ ដែល​បណ្ដាលឱ្យ​កម្មករ​របួស​សរុប​ចំនួន​២៧៦​នាក់​។

​បញ្ហា​ប្រឈម គឺ​បទល្មើស​មិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវ៉ាត់ និង​ល្មើស​ល្បឿន​នៅតែមាន​អត្រា​ខ្ពស់ ខណៈ​ក្នុងចំណោម​ជនរងគ្រោះ​ដែល​ស្លាប់មាន​៧៨​ភាគរយ​ជា​អ្នកជិះ​ម៉ូតូ និង​៦៩​ភាគរយ​មិន​ពាក់មួក​សុវត្ថិភាព​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន