Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៧២​នាក់ និង​ស្លាប់ ២​នាក់​

ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៧២​នាក់ ជាសះស្បើយ ២០​នាក់ និង​ស្លាប់ ២​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា ករណី​ស្លាប់ ២​នាក់ ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះ គឺ​បុរស អាយុ​៧៧​ឆ្នាំ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ស្ត្រី អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ២ ០៤៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៧០៧​នាក់ ស្លាប់ ២១​នាក់ និង​១៣១៦​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន