Connect with us

Hi, what are you looking for?

អន្តរជាតិ

WHO៖ ពិភពលោក​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ព្រោះ​កូ​វីដ​ហើយ

ខណៈ​ប្រទេស​មួយចំនួន​បានចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត លើ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អង្គការ​សុខភាព​ពិភពលោក​ឬ WHO បាន​ព្រមាន​ថា​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ហើយ​។​



ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក​បាន​ហក់​ឡើងដល់ ៤ លាន​នាក់ ដែលជា​ចំនួន​ដ៏​អាក្រក់​បំផុត​មួយ​។ ជំងឺឆ្លង​រាតត្បាត​ដ៏​សាហាវ​មួយ​នេះ បានចាប់ផ្តើម​វាយប្រហារ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ករណី​ឆ្លង​មានការ​កើនឡើង​ជាថ្មី​នៅ​សហរដ្ឋអាមេរិក​។​

WHO ថា​វីរុស​កូ​វីដ Delta បាន​បណ្តាលឱ្យ​មានការ​កើនឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៅ សហរដ្ឋអាមេរិក​ជា​ប្រទេស បាន​ចាក់​វ៉ាក់សាំង​ច្រើន​បំផុត​មួយ​នៅលើ​ពិភពលោក​។​បញ្ហា​ឆ្លង​នៃ​វីរុស​កូ​វីដ​១៩ កាន់​តែមាន​ភាពស្មុគស្មាញ​បន្ថែមទៀត​នៅក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយសារ​ការកើនឡើង​នូវ​វីរុស​កូ​វីដ Delta ដែល​ត្រូវបាន​រកឃើញ​ដំបូងបង្អស់​នៅក្នុង​ប្រទេស​ឥណ្ឌា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន