Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកចេញ អាហ្វហ្គានីស្ថានស្នើរុស្ស៊ីចិន ចូលមកជំនួសវិញ

ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម កើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយអាមរិក និងណាតូចាកចេញ រដ្ឋាភិបាលទីក្រុងកាប៊ុល ស្នើដល់បណ្តាប្រទេសជាមិត្តមាន រុស្ស៊ី ចិន និងឥណ្ឌា ចូលរួមជួយដល់ប្រទេសនេះទប់ស្កាត់ក្រុមភេរវកម្មនៅក្នុងប្រទេសនេះ​។

ទីប្រឹក្សាប្រធានាធិបតីអាហ្វហ្គានីស្ថានទទួលបន្ទុកសន្តិសុខ ជាតិ លោក​ Hamdullah Mohib ​បានបញ្ជាក់ថា ការផ្ទាល់ជំនួយ​បច្ចេកទេស​ ពីបណ្តាប្រទេសខាងក្រៅ គឺជារឿងចាំបាច់បំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​។ ប៉ុន្តែការជួយពីខាងក្រៅ​នឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។

លោក​​ Hamdullah Mohibបន្តទៀតថា​សន្តិភាពនឹងទទួលបានក្នុងពេលសហការណ៍ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ចង់ផ្លាស់ប្តូរមហាអំណាច មួយ ដោយមហាអំណាចផ្សេងទៀត ។

កន្លងមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Lavrov និងរដ្ឋមន្ត្រីការបរទេស អ៊ុយបេគីស្ថាន លោក​ Abdulaziz Kamilov ​បានពិភាក្សាពីស្ថានភាពអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់គ្រប់គ្រងនៅតាមតំបន់ជាច្រើនជាប់ព្រំដែនប៉ះពាល់ដល់សន្តិសុខ ។

កន្លងមករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រកាសថាទីក្រុងមូស្គបង្ហញពីក្តីបារម្ភយ៉ាងខ្លាំង​ចំពោះ សង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភីបាលអាហ្វហ្គានីស្ថាន និងកម្លាំងទាហានក្រុមតាលីបង់នៅតាមបណ្តោយព្រំដែន Tajikistan ។ មិនតែប៉ុណ្ណោះមានទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់រត់ចូលក្នុងទឹកដី​ Tajikistan ផងដែរ​។

នៅពេលនេះ អាមេរិក និងណាតូ ដកទាហានចេញពីអាហ្វហ្គានីស្ថាន បន្សល់ទុកចន្លោះប្រហោងជាច្រើន ក្នុងប្រទេសនេះ ហើយក្រុមតាលីបង់ក៏ងើបឡើងវិញផងដែរ​។ ទាំងនោះហើយបានជាប្រទេសនេះស្នើដល់ ប្រទេសមហាអំណាច រុស្ស៊ី ចិន ឥណ្ឌា ចូលរួមរសក្សាសន្តិសុខនិងអភីវឌ្ឍន៍ប្រទេស​នេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន