Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តព្រៃវែង រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ១៣០​នាក់​ទៀត ខណៈ​មាន​អ្នកស្លាប់​សរុប ៣៧​នាក់​ហើយ

​​ខេត្តព្រៃវែង​៖ រដ្ឋបាលខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ បាន​រកឃើញ ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ១៣០​នាក់​បន្ថែមទៀត​ ​តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុង​ក្រុង​/​ស្រុក​ចំនួន​១៣​សរុប ១២៣​នាក់ និង​មកពី​ខេត្តកណ្តាល ៣​នាក់ មកពី​ខេត្តស្វាយរៀង​៥​នាក់​។​

​បច្ចុប្បន្ន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំង ១៣០​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

​ជាថ្មី​ម្តងទៀត រដ្ឋបាលខេត្ត សូម​ឥ្យ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ​ដើម្បី​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ ខេត្តព្រៃវែង ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ៣០១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ៣៩០​នាក់ ស្លាប់ ៣៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៨៧៤​នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន