Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ២៤០​នាក់ ភាគច្រើន​ជា​ពលករ​មកពី​ប្រទេស​ថៃ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២៤០​នាក់​បន្ថែមទៀត បន្ទាប់ពី​ធ្វើតេស្ត​រហ័ស (Rapid Test) ខណៈ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន​៥៨​នាក់ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​ទាំង​២៤០​នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន​៧៩​នាក់ ជា​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​១៦០​នាក់​ទៀត ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ចំនួន​១​នាក់​ទៀត ជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៨២៥​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​បរទេស​ចំនួន ១៦៧៧​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន​១៤៨​ករណី បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៧១​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​១៤៥០​នាក់ និង​ស្លាប់បាត់​បង់ជីវិត ៤​នាក់​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន