Connect with us

Hi, what are you looking for?

អន្តរជាតិ

មី​យ៉ាន់​ម៉ា​៖ ខេត្ត​-​ក្រុង​ចំនួន​៦៣​ហើយ ដែល​បានដាក់​បទបញ្ជា​ឲ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ

មី​យ៉ាន់​ម៉ា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​ថា ក្រសួងសុខាភិបាល និង​កីឡា​មី​យ៉ាន់​ម៉ា​បានសម្រេច​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ នៅក្នុង​ទីក្រុង​ចំនួន ១៨​ផ្សេងទៀត​នៅ​ទូទាំងប្រទេស ខណៈដែល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​កំពុងតែ​កើនឡើង​ខ្លាំង ។​

​គិត​មកទល់ពេលនេះ ក្រសួងសុខាភិបាល និង​កីឡា​មី​យ៉ាន់​ម៉ា​បានដាក់​បទបញ្ជា​អោយ​ស្ថិតនៅ​ក្នុងផ្ទះ​ចំពោះ​ខេត្ត​-​ក្រុង​ចំនួន​៦៣​ហើយ​នៅ​ទូទាំងប្រទេស​។ បទបញ្ជា​អោយ​ស្នាក់នៅ​ក្នុងផ្ទះ ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នឹងត្រូវ​អនុវត្ត​ចំពោះ​ទីប្រជុំជន​ចំនួន​០៦ ក្នុង​តំបន់ Bago និង​១២​នៅ​ទីក្រុង​ក្នុង​តំបន់​រ៉ង់​ហ្គោ​ន ដោយសារតែ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ខ្លាំង ។​

​បើតាម​តួលេខ​របស់​ក្រសួង​នៅ​ថ្ងៃអាទិត្យ​នេះ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​មី​យ៉ាន់​ម៉ា​បាន​កើន​ឡើងដល់​១៩​ម៉ឺន​២​ពាន់​២១៣​ករណី បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៣​ពាន់​៤៦១​ករណី​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន