Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយកូវីដ​១៩ ច្រើនជាងគេបំផុតលើពិភពលោក

កន្លងកនៅលើពិភពលោក មានអាមេរិក ឥណ្ឌា … មានករណីឆ្លងកូវិដ ១៩ និងស្លាប់ច្រើនជាងគេ ប៉ុន្តែនៅពេលនេះ តំណែងនោះបានធ្លាក់មកលើតំបន់អាស៊ានវិញហើយ ។ប្រទេសជាច្រើនក្នុងតំបន់អាស៊ានប្រឈមនិងការឆ្លងកូវីដ​១៩ កើនឡើងខ្ពស់​ បង្កក្តីបារម្ភយ៉ាងខ្លាំង ។ នៅពេលនេះឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានករណីស្លាប់ច្រើនជាងគេបង្អស់នៅលើពិភពលោក​។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ​១៩ សរុប ជាង ៣៦២ពាន់នាក់  និងស្លាប់ជាង ៦ពាន់នាក់ ​។ អ្នកឆ្លងសរុបនៅលើពិភពលោក កើនឡើងដល់ជាង ១៨៧,៦ពាន់នាក់  និងស្លាប់ជាង ៤លាននាក់។

ប្រទេស​៣ដែលមានករណីឆ្លងច្រើនជាងគេក្នុងរយៈពេល​២៤ម៉ោងកន្លងមកគឺ ឥណ្ឌា មានករណីឆ្លង ៣៧.៦៧៦នាក់ លំដាប់ទីពីរគឺឥណ្ឌូនេស៊ីមានករណីឆ្លង៣៦.១៧៩នាក់និងទី៣គឺ អង់គ្លេស មានករណីឆ្លង ៣១.៧៧២នាក់។

ប្រទេសដែលមានករណីស្លាប់ដោយកូវីដ​១៩ ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោងកន្លងមកគឺ ​ឥណ្ឌូនេស៊ី មានអ្នកស្លាប់ ១០០៧នាក់ ទី២គឺរុស្ស៊ីមានអ្នកស្លាប់​៧៤៩នាក់ និងទី៣គឺឥណ្ឌា​មានអ្នកស្លាប់ ៧២០នាក់។

ចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីនៅក្នុងប្រទេសតំបន់អាស៊ានគឺឥណ្ឌូនេស៊ី កើនឡើងគួឲ្យបារម្ភ។ មន្ត្រីគ្រប់គ្រងជំងឺឆ្លងឥណ្ឌូនេស៊ី បានឲ្យដឹងថា អាចនឹងមានករណីឆ្លងរហូតដល់ទៅ ៧ម៉ឺននាក់ក្នុងមួយថ្ងៃ ។

តាំងពីការផ្ទុះកូវីដ ១៩ រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ ១៩ សរុប​ជាង ២,៥លាននាក់ និងស្លាប់ ៦៦.៤៦៤នាក់។

ក្រៅពីឥណ្ឌូនេសី នៅមានប្រទេសតំបន់អាស៊ានជាច្រើនទៀតមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ ក្នុងនោះមានវៀតណាម ថៃ ម៉ាឡេស៊ី …៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន