Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង ពេញ​មួយ​សប្តាហ៍​នេះ​, សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤-២០ ខែកក្កដា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៣-១៤ ខែកក្កដា​នេះ​ទៅ ប្រទេស​កម្ពុជា បាននិងកំពុង​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ។ បន្ត​ពីថ្ងៃ​ទី​១៥-២០ ខែកក្កដា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ នឹង​កើតឡើង​សារជាថ្មី ហើយ​បង្កើន​ឥ​ទិ្ធ​ពល​របស់ខ្លួន​ជា​លំដាប់ ដោយ​អូសបន្លាយ​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា គួបផ្សំ​នឹង​ខ្យល់មូសុង​និរតី​ក៏មាន​ល្បឿន​ជា​បង្គួរ​ផងដែរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន​លាយឡំ​នឹង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។ ក្នុងអំឡុងពេល​ជាមួយគ្នា​ផងដែរ​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត​មួយចំនួន ក៏​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្លាំង​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ទន្ទឹមនឹងនោះ​នៅលើ​ផ្ទៃសមុទ្រ​ក៏​នឹង​អាចមាន​ភ្លៀងខ្យល់​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​។​

​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន