Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចុង​សប្ដាហ៍​ទី​២ ក្នុង​ខែ​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជិត ៧ ម៉ឺន​នាក់​

​ភ្នំពេញ​៖ ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ទី​ពីរ ខែកក្កដា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប ៦៩,៩៣៧ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦៨,៧៧០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,១៦៧ នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មា​នស​ប្រសាសន៍ នា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១
​នេះ​។​


​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ១៩,៨៦៨ នាក់​
* ខេត្តកំពត​៖ ១០,០២៤ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៧,៧១២ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៦,២៥២ នាក់​
* ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់​
* ខេត្តកណ្តាល​៖ ៤,៤០៩ នាក់​។​
​ចំនួន​នេះ​មានការ​ថយចុះ​ប្រមាណ ៥.២៣% ធៀប​នឹង​សប្តាហ៍​កន្លងមក និង​ថយចុះ​ប្រមាណ ៦២.១៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។​

​ការបន្ត​ថយចុះ​បន្តិច​នៃ​ចំនួន​ភ្ញៀវទេសចរ​ធៀប​នឹង​សប្តាហ៍​កន្លងមកនេះ ដោយសារ​ការ​រឹតបន្តឹង​វិធានការ​រដ្ឋបាល​របស់​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការផ្អាក​សកម្ម​ភាព​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​មួយចំនួន ដែល​ប្រឈម​ហានិភ័យ​នៃ​ការកើនឡើង​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្ដម ថោង ខុន បាន​បញ្ជាក់ថា ក្នុងន័យនេះ រដ្ឋបាល​រាជធានី​-​ខេត្ត​បាន​អនុញ្ញាតឱ្យ​ភ្ញៀវ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ក្នុង​ក្រុង​ធម្មតា លើកលែងតែ​តំបន់ហាមឃាត់​មួយចំនួន​តូច​ដែល​ប្រឈម​ហានិភ័យ​នៃ​អត្រា​ឆ្លង​កូ​វីដ​-១៩​ខ្ពស់ ប៉ុន្តែ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ រួមជាមួយ​គោលដៅ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ នៅតែ​ជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​ផ្ទៃក្នុង​។​

​ដោយឡែក នៅតាម​គោលដៅ​ទេសចរណ៍​នានា ភ្ញៀវទេសចរ​មានការ​ចូលរួម​អនុវត្តបាន​ត្រឹមត្រូវ​ភាគច្រើន​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការរក្សា​គម្លាត និង​ការប្រមូលផ្តុំ​តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ក្នុងចំណោម​សមាជិកគ្រួសារ​ជាដើម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន