Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ​១៩ នៅអ៊ីរ៉ាក់ ស្លាប់ ជាង​៥០នាក់

ប្រព័ន្ធសុខាភិបាលអ៊ីរ៉ាក់ រងការបំផ្លាញ ជាច្រើន ដោយសារតែសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។  នៅពេលនេះកាន់តែអាក្រក់ថែមទៀតដោយសារតែ​ការឆ្លងរាលដាលកូវីដ​១៩ កើនឡើងខ្ពស់​។  ផលលំបាកបានកើនឡើងទ្វេដង ក្រោយមន្ទីរពេទ្យព្យាបាលកូវីដ ១៩ ឆាប់ឆេះជាប្តបន្ទាប់​។

មន្ទីរសុខាភិបាល ខេត្ត​ Dhi Qar ​បានឲ្យដឹងថា នៅព្រឹកថ្ងៃទី​១៣ខែកក្កដា មានគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ​១៩ Al Hussain ​ស្ថិតនៅក្នុងខេត្តនេះ បណ្តាលឲ្យមនុស្ស​៥៤នាក់ស្លាប់។

សារព័ត៌មាន Al Jazeera ​បានដកស្រង់សំដីមន្ត្រីខេត្ត Dhi Qar លោក Haydar al-Zamili បានឲ្យដឹងថា « អណ្តាតភ្លើងឆាបឆេះតំបន់ចត្តាឡីស័កក្នុងមន្ទីរពេទ្យព្យាបាលកូវីដ ១៩ ។ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ដោយសារតែមានអ្នករងរបួសធ្ងន់ និងជាប់គាំងនៅខាងក្នុងមន្ទីរពេទ្យដែលកំពុងឆាប់ឆេះ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក​ Mustafa al-Kadhimi ទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យ  ហើយលោកប្រកាសអាសន្នបន្ទាន់នៅខេត្ត​ Dhi qar ។ លោកបានបើកកិច្ចប្រជុំជាបន្ទាន់  ដើម្បីពិភាក្សា ក៏ដូចជា​ស្វែងរកពីមូលហេតុបណ្តាលឲ្យឆាប់ឆេះ នឹងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យខាងលើ។

តាមសារព័ត៌មាន Al Jazeera ​បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែលមន្ទីរពេទ្យព្យាបាលកូវីដ​១៩ រងគ្រោះអគ្គិភ័យ ។ កាលពីខែមេសាកន្លងមក ក៏មានគ្រោះអគ្គិភ័យឆាប់ឆេះមន្ទីរពេទ្យព្យាបាលកូវីដ​១៩ Ibn Khatib ក្នុងទីក្រុងបាដដាត សម្លាប់មនុស្ស​៨២នាក់ និង​១១០ នាក់រងរបួស ។ មូលហេតុនៃការឆាប់ឆេះនាពេលនោះគឺដោយសារតែបំពង់អ៊ុកស៊ីហ្សែនផ្ទុះ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន