Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេច​កែសម្រួល​គម្លាត​ការចាក់​ដូ​ស​ទី​១ និង​ទី​២ ទៅ​រយៈពេល ២១​ថ្ងៃ​វិញ ចំពោះ​វ៉ាក់សាំង Sinopharm និង Sinovac

​តាមរយៈ​លិខិត​មួយច្បាប់​ផ្ញើជូន​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ក្របខណ្ឌ​ក្រសួង ស្ថាប័ន រាជធានី​ខេត្ត លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ថ្មី ពី​រយៈពេល​នៃ​គម្លាត​ចាក់​វ៉ាក់សាំង​ពី​ដូ​ស​ទី​១ ទៅ​ដូ​ស​ទី​២ សម្រាប់​វ៉ាក់សាំង Sinovac និង Sinopharm ។​

​ក្នុងនោះ គម្លាត​នៃ​ការចាក់​វ៉ាក់សាំង Sovac រវាង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ គឺ​រយៈពេល ២១​ថ្ងៃ​, ចំណែក​គម្លាត នៃ​ការចាក់​វ៉ាក់សាំង Sinopharm រវាង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ រយៈពេល ២១​ថ្ងៃ​ដូចគ្នា​។​

​សូមបញ្ជាក់ថា​នាពេល​កន្លងទៅ​គម្លាត​នៃ​ការចាក់​វ៉ាក់សាំង​រវាង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ នៃ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ គឺមាន​រយៈពេល​ត្រឹម ១៤​ថ្ងៃ ឬ​ស្មើនឹង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន