Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ចំនួន​២ ពិភាក្សាគ្នា រៀបចំ​ពិធី​បើក​បិទ SEA Games 2023

​ភ្នំពេញ​៖ កិច្ចប្រជុំ​ចង្អៀត​ពិសេស​មួយ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ​ពិគ្រោះ​យោបល់ លើ​សេណា​រី​យ៉ូ​រៀបចំ​ពិធី​បើក​បិទ SEA Games 2023 នៅ​កម្ពុជា ។

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន CAMSOC បាន​ចូលរួម​ដឹកនាំ​អ្នកជំនាញ​វប្បធម៌ និង​កីឡា ដេ​ី​ម្បី​សម្រេច​លេ​ី​គ្រោងឆ្អឹង​ធំៗ​នៃ​កម្មវិធី​បេ​ី​កបិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា SEA Games 2023 ដែលជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​សុ​បិ​ន្ត ៦៤ ឆ្នាំ​មកហើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ការរៀបចំ SEA Games នេះ​ការងារ​អ្វី គៃ​សុទ្ធតែ​សំខាន់​ទាំងអស់ ប៉ុន្តែ​គប្បី​ត្រូវ​ប្រមូលផ្តុំ​យកចិត្តទុកដាក់ អោយបាន​ខ្លាំង​លើក​ការងារ​ធំៗ​៣​សំខាន់​គឺ (1)​ពិធី​បើក​បិទ (2)​ការងារ Logistic និង បដិសណ្ឋារកិច្ច និង​(3(​ការងារ​ហ្វឹកហាត់​កីឡា​ដើម្បី​ចូលរួម​ក​ការប្រកួត​កីឡា ។​ឯ​ឧ​បាន​គូ​ល​បញ្ជាក់​បន្ថែមថា​ការបង្ហាញ​នូវ​សក្តានុពល​ជាតិ​ដ៏​ធំ គឺ​លើ​ពិធី​បើក​នេះហើយ​។

​ជាមួយគ្នា លោកជំទាវ រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ក្តី​បារ​ម្មណ៍​មួយចំនួន​ថា បើ​ពិនិត្យមើល​គំរូ​ទស្សនីយភាព​ដ៏​ធំ​សម្បើម​គេ​ធ្លាប់ធ្វើ​រួចមកហើយ យើង​ហាក់​នៅ​ខ្វះចន្លោះ ដូចនេះ​ត្រូវ​រៀបចំ​ផែនការ​កម្មវិធី​លម្អិត ពិនិត្យ​ជាក់ស្តែង​លើ​តម្រូវការ ធនធានមនុស្ស​សម្តែង ឧបករណ៍​សម្ភារៈ សំលៀកបំពាក់ អោយបាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​ដាក់​ផែនការ​ភាគី​ពាក់ព័ន្ធ​បំពេញ​តាម​សេចក្តីត្រូវកា​រហាត់​សម្តែង​បាន​។

​បើទោះបី វប្បធម៌​យើង​សំបូរបែប​មិន​ចាញ់​គេ​មែន តែ​យើង​ត្រូវ​ចេះ​ចំរាញ់​យក​ខ្លឹម​នៃ​វប្បធម៌​យើង បូក​ជាមួយ​ជំនួយ​បច្ចេកវិទ្យា ទើប​អាច​ក្លាយជា​ឈុត​ឆាក​ដ៏​ធំ និង​អស្ចារ្យ​ទៅបាន​។

​ឯកឧត្តម ថោង ខុន បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា ផែន​ទស្ស​និ​យ​ភាព​របស់​យើង គប្បី​តំរង់​ឆ្ពោះទៅ រក​ប្រធានបទ របស់​យើង គឺ “​កីឡា រស់ក្នុង​សន្តិភាព​” គឺ​ដំណើរ​ជាតិខ្មែរ​មួយ ដែល​បានធ្វើ​ដំណើរ​លើ​ផ្លួ​វ​ប្រវត្តិ​សា​ស្ត្ត​ដ៏​វែង ឆ្ងាយ តស៊ូ​លំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់​សង្គ្រាម វាលពិឃាដ ការរំដោះ​ជាតិ រហូតដល់​មាន​ថ្ងៃនេះ បើ​គ្មាន នយោបាយ ឈ្នះ​ឈ្នះ ប្រជាជន​យើង​មិនអាចរ​ស់បាន​ក្នុង​សុខសន្តិភាព ស្ថិរភាព​និង​អភិវឌ្ឍ​ន៏​ដូច​សព្វថ្ងៃ​នេះឡើយ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​នៃ ប្រជាជាតិ​យើង​។​

​អង្គប្រជុំ​បានសម្រេច​លើ​គ្រោងឆ្អឹង​កម្មវិធី​បើក មានដូចជា ទស្សនីយភាព “​ស្គរជ័យ​អរិយធម៌​ខ្មែរ “, “ កម្មវិធី​កីឡា​” “​ទស្សនីយភាព​ដំណើរ​ជាតិ​កម្ពុជា “ “​របាំ ចម្រៀង​ប្រជាជាតិ​អា​សើ​អាគ្នេយ៍​ដើម្បី​សន្តិភាព​” ។​ល​។ ក្នុងនោះ​ទស្សនីយភាព​ធំ និង​សំខាន់​ជាងគេ​គឺ ដំណើរ​ជាតិ​កម្ពុជា ដែល​ត្រូវ​បង្ហាញ​ពី​ការកកើត​ទឹកដី​ផង ការកសាង​អង្គរ និង​សម័យ​រុងរឿង​ចក្រភព​អង្គរ​ផង និង​សក្តានុពល​សម័យ​តេ​ជោ​សែន​ផង​។ សូមជម្រាបថា ពិធី​បើក SEA GAMES 2023 ជា​ផ្លូវការ​នឹង ប្រព្រឹត្តទៅ​នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន