Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ទី ៥​លាន ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ

​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​រកឃើញ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទី ៥​លាន គឺ​លោក ណុប មាន អាយុ​៧០​ឆ្នាំ គាត់​ជា​កសិករ ដែល​សព្វថ្ងៃ​រស់នៅ​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល និង​សម្ភារៈ​ឧបភោគបរិភោគ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រគល់ជូន​ដល់​ជ័យលាភី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លេខ​រៀង​ទី​៥​លាន តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន