Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ធនាគារជាតិ លើក​ចិត្ត​ឲ្យ​មានការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្រើប្រាស់​ក្រដាស​ប្រាក់រៀល ក្នុងអំឡុង​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩

​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ បាន​បន្ដ​លើកទឹកចិត្ត​ឲ្យ​សា​ធារ​ជន​ទាំងអស់ បន្ដ​ប្រើប្រាស់​ការទូទាត់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្រើប្រាស់​ក្រដាស​ប្រាក់រៀល ប្រកបដោយ​អនាម័យ​ខ្ពស់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការប្រើប្រាស់​ក្រដាសប្រាក់​ដោយផ្ទាល់​។​

​ធនាគារជាតិ​បាន​បញ្ជាក់ថា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រាក់រៀល​ត្រូវបាន​បង្កើន​តួនាទី​ជា​លំដាប់​ក្នុង​សេដ្ឋកិច្ច និង​សង្គម ប្រកបដោយ​និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ដែល​បម្រើ​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​

​កន្លងមក​ដើម្បី​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​គុណ​តម្លៃ​រប​ស់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ផ្សព្វផ្សាយ​អំពី​របៀប​នៃ​ការ​ទុកដាក់ និង​ប្រើប្រាស់​ក្រដាស​ប្រាក់រៀល​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកបដោយ​អនាម័យ តាមរយៈ​វីដេអូ​ខ្លី និង​ឯកសារ​អប់រំ​ផ្សេងៗ​ផងដែរ​។ សម្រាប់​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក អាច​ប្តូរ​ថ្មី​ដោយ​មិន​គិត​កម្រៃ​សេវា នៅ​គ្រប់​បញ្ហារ​បេឡា របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត (​លើកលែងតែ​ស្នាក់ការ​កណ្តាល​) នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន