Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំង​ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម នឹងចាក់ជូនក្មេងជំទង់ក្នុងប្រទេសចិន

តំបន់មួយចំនួននៅក្នុងប្រទេសចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ក្រុមក្មេងវ័យជំទង់ ចាប់ពីអំលុងខែកក្កដានេះតទៅតែម្តង បន្ទាប់ពីការចាក់ដល់មនុស្សវ័យ ១៨ឆ្នាំឡើងទៅ សម្រេចបានរហូតដល់ទៅជាង ១.៤ពាន់លានដូស។

អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា នៅអំលុងខែកក្កដានេះ ការចាក់វ៉ាក់សាំងជូនដល់ក្រុមក្មេងវ័យជំទង់ អាយុចន្លោះពី ១៥-១៧ឆ្នាំ នឹងចាប់ផ្តើមនៅក្នុងតំបន់ខ្លះនៃខេត្តក្វាងស៊ី (Guangxi) និងទីក្រុង ជីងមិន (Jingmen) នៃខេត្តហ៊ូប៉ី (Hubei)។ ដោយឡែកសម្រាប់ក្មេងៗអាយុពី ១២-១៤ឆ្នាំ នឹងចាប់ផ្តើមទទួលការចាក់ដូចគ្នា ចាប់ពីខែសីហាខាងមុខនេះតទៅ។

ប្រទេសចិនបានប្តេជ្ញាទៀតថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនក្រុមមនុស្សវ័យជំទង់ស្ថិតក្នុងគោលដៅកំណត់ខាងលើ ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំនោះ ឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១។ កន្លងមកនេះ អាជ្ញាធរចិនបានអនុម័តឲ្យប្រើប្រាស់រួចទៅហើយ នូវវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរនោះគឺ Sinovac និង Sinopharm ដើម្បីចាក់ជូនក្រុមមនុស្សវ័យក្មេង និងជំទង់អាយុចាប់ពី ៣-១៧ឆ្នាំ។

គួរបញ្ជាក់ថា អាជ្ញាធរចិនមិនដែលបញ្ចេញរបាយការណ៍ជាប្រចាំថ្ងៃ អំពីចំនួនប្រជាជនដែលបានទទួលការចាក់គ្រប់ដូស ដូចទៅនឹងរបាយការណ៍ចំនួនដូសសរុបនៃវ៉ាក់សាំង ដែលខ្លួនបានចាក់ជូនប្រជាជននោះឡើយ។ ទោះជាយ៉ាងណា កាលពីចុងខែមិថុនាកន្លងទៅថ្មីៗនេះ ចិនធ្លាប់បានបញ្ជាក់ថា ប្រជាជនខ្លួនប្រមាណ ៤០% ក្នុងចំណោមប្រជាជនសរុបជាង ១,៤០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសហើយ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន