Connect with us

Hi, what are you looking for?

អន្តរជាតិ

បារាំងដង្ហែរក្បួនព្យុហយាត្រា ក្នុងទិវាឯករាជ្យជាតិ​ ១៤ កក្កដា

ដោយសារតែការឆ្លងរាលដាលកូវីដ ១៩​ ពិធីដង្ហែរក្បួនព្យុហយាត្រាឆ្នាំនេះធ្វើឡើងទ្រង់ទ្រាយតូច ដោយមានមនុស្សតែ​១០ពាន់នាក់ប៉ុណ្ណោះអនុញ្ញាត ឲ្យចូទៅទស្សនា លើវេទិកា ដែលពីមុនមានដល់ទៅ​២៥០ពាន់នាក់ ។ អ្នកដែលចូលរួមត្រូវពាក់ម៉ាស់ និងបង្ហាញលិខិតបញ្ជាក់ ១ក្នុងចំណោម៣ មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរួចរាល់ លិខិតបញ្ជាក់ថាបានព្យាបាលកូវីដ​១៩ជាសះស្បើយ និងលិខិតធ្វើតេស្តអវិជ្ជមានកូវីដ​១៩ ។

ពិធីដង្ហែរក្បួនបានការចូលរួមពីកម្លាំងទាហានរាប់ពាន់នាក់ និងយន្តហោះចម្បាំង​៧៣គ្រឿង ឧទ្ធម្ភាគចក្រពេទ្យ  និងយន្តហោះជាច្រើនទៀតហោះហើរលើអាកាសនៃមហាវិថី Champs-Élysées ។

តើការទទួលបានឯករាជ្យរបស់បារាំង តាំងពីពេលណា ? ​ទិវាឯករាជ្យបារាំង ឬហៅថា​« Bastille Day» ជាថ្ងៃនៃព្រឹត្តិការណ៍ ប្លន់គុក Bastille ត្រូវបានចាត់ទុកថាជាតំណាងនៃការកាន់ការកាន់អំណាចផ្តាច់ការ ឃោឃៅ​ដោយមេដឹកនាំយោធា​។

នៅថ្ងៃទី​១៤ខែកក្កដា ឆ្នាំ​១៧៨៩ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុងប៉ារីស  ភាគច្រើនជាកម្មករ  ពលករ​ និងពលរដ្ឋក្រីក្រ នាំគ្នាក្រោកឈរឡើង វាយប្រហារប្លន់គុក​ Bastille។ ការអំពាវនាវមានឈ្មោះថា​«សូមវាយលុកដណ្តើម​ Bastille »​ ទទួលបានការគ្រាំទ្រយ៉ាងខ្លាំង និងការក្រោកឡើងរបស់ពលរដ្ឋនៅទូទាំងទីក្រុង។​ ពលរដ្ឋនៅទីក្រុងបាននាំគ្នាហែក្បួនទៅកាន់ពន្ធនាគារដែលជានិមិត្តរូបនៃការត្រួតត្រាសក្ដិភូមិស្វ័យភាព។

បើទោះបីពន្ធនាគារ Bastille បានសាងសង់ជញ្ជាំងខ្ពស់នឹងក្រាស មានការការពារយ៉ាងតឹងតែង ផ្លូវចេញចូលត្រូវយាមល្បាតយ៉ាងតឹងតែង ដោយមានស្ពានខ្សែកាប់ចូលទៅកាន់ពន្ធនាគា។​ ប៉ុន្តែអតីតទាហានបារាំង  និងស៊ុយអែត ការពារយ៉ាងតឹងតែងក៏មិនអាចយកឈ្នះលើកម្លាំងពលរដ្ឋក្នុងទីក្រុងប៉ារីស​បង្ខំឲ្យទាហាន សក្តិភូមិ ត្រូវចុះចាញ់។

ការដណ្តើមគ្រប់គ្រងពន្ធនាគារ​ Bastille ​បានក្លាយទៅជានិមិត្តរូប ក្នុងការក្រោកឈរឡើងធ្វើបដិវត្តនៅតាមតំបន់ជនបទ ជំរ៉ុញឲ្យមានបដិវត្តផ្ទុះឡើងក្នុងប្រទេសបារាំង ។ កម្លាំងពលរដ្ឋ បានក្រោគឡើងវាយប្រហារ ដុតបំផ្លាញទីតាំង របស់ក្រុមសក្តិភូមិ។

តាំងពីពេលនោះមក “Bastille Day” បានក្លាយជាទិវាជាតិដែលជានិមិត្តរូបនៃការបញ្ចប់នៃ“ របបរាជានិយមបុរាណរបស់បារាំង” ។ រដ្ឋាភិបាលបដិវត្តបារាំងត្រូវបានបង្កើតឡើងហើយបន្ទាប់មកបានបញ្ជាឱ្យបំផ្លាញពន្ធនាគារ Bastille ក្នុងកំឡុងឆ្នាំ ១៧៨៩-១៧៩០ ។

ទិវាឯករាជ្យរបស់បារាំងគឺក្រោយអាមេរិកតែ​១០ថ្ងៃប៉ុណ្ណោះ ថ្ងៃទី​១៤ខែកក្កដា គឺជាថ្ងៃដ៏សំខាន់សម្រាប់ពលរដ្ឋបារាំង ។ តាមប្រភពព័ត៌មានពីវិមាន Élysée  បើទោះបីទិវាឯករាជ្យបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយព្រឹត្តិការណ៍ឆ្នាំ​១៧៨៩ ប៉ុន្តែរហូតដល់ឆ្នាំ ១៨៨០ Bastille Dayទើបក្លាយទៅជាទិវាបុណ្យជាតិរបស់បារាំង​។

តាំងពីឆ្នាំ​១៨៨០ រហូតមកទល់ពេលនេះ ពលរដ្ឋបារាំង ប្រារព្ធទិវាឯករាជ្យជាតិ ដោយមានការបាញ់កាំជ្រួចផ្កាភ្លើង ពិធីដង្ហែរក្បួនព្យុហយាត្រា  និងការជប់លៀងយ៉ាងសម្បាយរីករាយ ក្នុងថ្ងៃនេះ។

ជារៀងរាល់ឆ្នាំ ក្នុងរដ្ឋធានីប៉ារីស​ ក្នុងទិវាឯករាជ្យជាតិ​ មានពិធីដង្ហែរក្បួនយោធា​នៅទីលាន Champs-Élysées។ នៅយប់ថ្ងៃទី​១៤ខែកក្កដា ​ពលរដ្ឋបារាំង នឹងបានទស្សនាពិធីបាញ់កាំជ្រួចនៅ​ តួអាហ្វែល​

ប៉ុន្តែនៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែវិបត្តិសុខភាព គឺការឆ្លងរាលដាលកូវីដ ១៩ ​រដ្ឋាភិបាលបារាំង បានសម្រេចរិតត្បិត ដោយពលរដ្ឋដែលទៅទស្សនា​បាញ់កាំជ្រួច​​គឺត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ ។ ចំណែកពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យទៅចូលរួមទស្សនានោះឡើយ​។

ដើម្បីអាចទៅកម្សាន្ត នៅទីប្រជុំជនបាន  ពលរដ្ឋបារាំងត្រូវតែមានលិខិតបញ្ជាក់សុខភាព ៣ប្រភេទរួមមាន លិខិត«កាត»បញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់​ លិខិតធ្វើតេស្ត អវិជ្ជមាន  ឬលិខិតបញ្ជាក់ពី ការព្យាបាលកូវីដ ១៩ ជាសះស្បើយ​។

សកម្មភាពខាងលើរបស់រដ្ឋាភិបាលបារាំង ក្នុងគោលដៅជំរ៉ុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវិដ​១៩ ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ​១៩ ពិសេស គឺវីរុសបម្លែងខ្លួនថ្មីប្រភេទ​Delta ​ដែលកំពុងគំរាមកំហែងពិភពលោកសាជាថ្មី៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន