Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម មិន​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​ខុសពី​ការកំណត់​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​មួយ ទៅដល់​ក្រុមហ៊ុន​លក់​ប្រេង​ថា តម្លៃ​ប្រេង​លក់រាយ​លើ​ទីផ្សារ​កម្ពុជា គឺ​ត្រូវ​អនុវត្តន៍​តាម​ការកំណត់​របស់​អន្តរក្រសួង នៅក្នុង​រយៈ​១៥​ថ្ងៃ​ម្តង​។

​ក្នុង​សេចក្តីជូនដំណឹង​នេះ ក្រសួង​ពា​ណិ​ជ្ចក​ម្ម បាន​លើកឡើងថា យោងទៅតាម​ស្ថា​ភាព​ទីផ្សារ​អន្តរជាតិ​បច្ចុប្បន្ន តម្លៃ​ប្រេង​ឥ​ទ្ទ​នៈ អាចមាន​ការប្រែប្រួល​មិនអាច​ព្យាករណ៍​បាន​។

​ប៉ុន្តែ​ទោះបីជា​មានការ​កើនឡើង​តម្លៃ​ប្រេង​ឥន្ទ​នៈ​ក្តី ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នឹង​គណនា​តម្លៃ​ប្រេង​ទៅតាម​ប្រកាស​អន្តរក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល នូវ​តម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈ​១៥ ថ្ងៃ​ម្តង​ក​ភាព​គ្នា​អនុវត្តន៍​កន្លងមក ដើម្បី​ផ្តល់នូវ​ស្ថិរភាព​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន