Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​ថ្មី ៧១​នាក់​ទៀត ខណៈ​អ្នកជំងឺ ៧៩​នាក់​ជាសះស្បើយ​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ៧១​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​អ្នក​ជំ​ងឹ ៧៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ​។​

​រដ្ឋា​បាល​ខេត្តសៀមរាប បានឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​ទើប​រកឃើញ​ថ្មី​នេះ ករណី​ទី​១ ដល់ទី​៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី​, ករណី​ទី​៤ ដល់ទី​៣៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី​, ករណី​ទី​៣៧ ដល់ទី​៣៩ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ​។​

​ករណី​ទី​៤០ ដល់ទី​៤១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​អង្គរជុំ​, ករណី​ទី​៤២ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​, ករណី​ទី​៤៣ ដល់ទី​៤៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តបាត់ដំបង​។​

​ករណី​ទី​៤៨ ដល់ទី​៥០ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ លាស់ ហេង​, ករណី​ទី​៥១ ដល់ទី​៥៩ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​ករណី​ទី​៦០ ដល់ទី​៧០ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ រីឯ​ករណី​ទី​៧១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​ដោយឡែក​អ្នក​ដែលជា​សះស្បើយ​ទាំង ៧៩​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២,៧១១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១,០៦0​នាក់ ស្លាប់ ២៦​នាក់ និង ១,៦២៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន