Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនសង្ស័យ ១៨​នាក់ ក្លែងបន្លំ​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​ប្រាក់​ពី​ពលរដ្ឋ ត្រូវបាន​បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ១៨​នាក់ ដែល​ស្លៀក​ស្បង់​ជីវរ​ក្លែងបន្លំ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌ​បាត្រ រៃអង្គាសប្រាក់​ប្រជាពលរដ្ឋ ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ ស្ថិតនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​ជនសង្ស័យ​ជាស​ង្ឃ​ក្លែងក្លាយ បន្ទាប់មក​ត្រូវបាន​ព្រះ​អនុគុណ​ខណ្ឌ​កំបូល ចាប់​ផ្សឹក ហើយ​ប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ស្បង់​ជីវរ​មក​ឲ្យ​សមត្ថកិច្ច ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...