Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ បន្ត​មាន​អ្នកស្លាប់​ជិត​១០០​នាក់​ទៀត ដោយសារ​កូ​វីដ​១៩ ខណៈ​ករណី​ឆ្លង​ថ្មី​មាន​ជាង ៩​ពាន់​នាក់​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នា​ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០២១​នេះ បានប្រកាសថា ២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ចំនួន​៩៨​នាក់​បន្ថែមទៀត ជា​អត្រា​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន ពុំ​ធ្លាប់មាន​។ ក្រៅពីនេះ ថៃ​ក៏​ប្រកាស​ពី​ការឆ្លង​ថ្មី បន្ថែមទៀត​ចំនួន​ជាង​៩​ពាន់​នាក់​ផងដែរ​។​

​ចំនួន​ស្លាប់​ជិត​១០០​នាក់​នេះ​បន្ថែមទៀត ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វីដ​១៩ កើន​ដល់​៣០៣២​នាក់​ហើយ​។ ​រីឯ​អ្នក​ឆ្លង​សរុប​វិញ កើន​ដល់​៣៧២២១៥​នាក់ ជាសះស្បើយ ២៦៦១២៧​នាក់​ហើយ​។​
​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​៩៨​នាក់​នេះ គឺជា​ចំនួន​ស្លាប់​ច្រើន​បំផុត​ពុំ​ធ្លាប់មាន ខណៈដែល​ធ្លាប់មាន​ស្លាប់​៩១​នាក់​ដែរ កាលពី​ថ្ងៃទី​១០ កក្កដា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន