Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រឹទ្ធសភា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​​រវាង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ​ជាមួយ​មជ្ឈមណ្ឌល​សភា​អាស៊ី

​នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​លោក គឹម យា​ត ដា​រ៉ា​រិ​ទ្ធ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សភា​អាស៊ី (PCAsia) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​មជ្ឈមណ្ឌល​សភា​អាស៊ី ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​និង​ជំនាញ​របស់​មន្ត្រី​សភាក​ម្ពុ​ជា និង​សម្រាប់​ការអនុវត្ត​សកម្មភាព​ដទៃ ក្នុងការ​ផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​រវាង​សភា​ក្នុង​តំបន់ និង​សភា​ដទៃ សំដៅ​លើកកម្ពស់​ការអនុវត្ត​មុខងារ​របស់​សភា ។

​ការចុះ​អនុស្សរណៈ​នេះ​មាន​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ ក្នុង​ភាពជា​ដៃគូ​រវាង​សភា​កម្ពុជា និង​មជ្ឈមណ្ឌល​សភា​អាស៊ី ដើម្បី​រួមគ្នា​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ក្នុងការ​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​សភា​ទាំងពីរ លើ​ជំនាញ​ចាំបាច់​ដែលជា​តម្រូវការ​របស់​សភា ជាអាទិ៍ ជំនាញ​ស្រាវជ្រាវ​សភា ការបណ្តុះបណ្តាល​គ្រូ​បង្គោល វិភាគ​សារពើ​ព័ន្ធ ការទូត​សភា ការប្រាស្រ័យ​ឆ្លើយឆ្លង​សភា បច្ចេកទេស​ក្នុងការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​/​សេចក្តីស្នើច្បាប់ ការងារ​របស់​គណៈកម្មកា​រស​ភា និង​ជំនាញ​ពាក់ព័ន្ធ​កិច្ចការ​សភា​ផ្សេងទៀត ព្រមទាំង​សហការ​គាំទ្រ​ដល់​ការរៀបចំ​វេទិកា និង​សិក្ខាសាលា​លើ​ប្រធានបទ​សំខាន់ៗ​ជា​តម្រូវការ​របស់​ស​ភា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ឯកឧត្តម អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​សម្តែង​អំណរគុណ​ដល់​វិទ្យាស្ថាន​សភា​កម្ពុជា (PIC) ដែល​បាន​សហការ​ជួយ​គាំទ្រ​ដល់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ស​ភា​កម្ពុជា និង​សភា​តំបន់​កន្លងមក​។​បន្ទាប់មក ឯកឧត្តម​អគ្គលេខាធិការ​ទាំងពីរ​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការវិវត្ត​របស់​វិទ្យាស្ថាន​សភា​កម្ពុជា ទៅជា​មជ្ឈមណ្ឌល​សភា​អាស៊ី ដើម្បី​រួមចំណែក​ដល់​ការជួយ​គាំទ្រ​ដល់​កា​រព​ង្រឹ​ក​សមត្ថភាព​មន្ត្រី​សភាក​ម្ពុ​ជា​និង​សភា​តំបន់ ។ អគ្គលេខាធិការដ្ឋាន​នៃ​សភា​កម្ពុជា មាន​សង្ឃឹមថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​អនុញ្ញាតឱ្យ​សភា​កម្ពុជា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​មួយ​មជ្ឈមណ្ឌល​សភា​អាស៊ី ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​និង​ជំនាញ​របស់​មន្ត្រី​សភាក​ម្ពុ​ជា និង​សម្រាប់​ការអនុវត្ត​សកម្មភាព​នានា ក្នុងការ​ផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​រវាង​សភា​ក្នុង​តំបន់ និង​សភា​។​

​ឱកាស​នោះ លោក គឹម យា​ត ដា​រ៉ា​រិ​ទ្ធ បានបង្ហាញ​នូវ​ការតាំង​ចិត្ត​របស់​មជ្ឈមណ្ឌល​សភា​អាស៊ី ក្នុងការ​ចូលរួម​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ស​ភា​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សភា​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សភា​អាស៊ី​។ ជោគជ័យ និង​សមិទ្ធផល​របស់​វិទ្យាស្ថាន​សភា​កម្ពុជា​ដែល​សម្រេចបាន​កន្លងមក ក៏ដូចជា​ការវិវត្តរ​បស់​វិទ្យាស្ថាន​ពី​អង្គការ​កម្រិត​ជាតិ ទៅជា​អង្គការ​កម្រិត​តំបន់ ដោយសារ​មានការ​ជួយ​គាំទ្រ​ពី​សភា​កម្ពុជា និង​អគ្គលេខាធិការដ្ឋាន​សភា​កម្ពុជា ព្រមទាំង​ពី​សំណាក់​សភា​ជា​សមាជិក​អន្តរ​សភា​អាស៊ាន (AIPA) ក៏ដូចជា​ការគាំទ្រ​បន្ត​បន្ទាប់ពី​ដៃគូ​អភិវឌ្ឍន៍​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន