Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឡើង​ត​ខ្សែលើ​បង្គោល​ភ្លើង​ខុស​បច្ចេកទេស ឆ្លង​ចរន្ត​ឆក់​ស្លាប់​យុវជន​ម្នាក់​

​ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់ បាន​ឡើង​ត​ខ្សែលើ​បង្គោល​ភ្លើង​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់ នៅ​ចំណុច​សួន​រង្វង់​មូល​ទូក ស្ថិតក្នុង​ភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​០០​នាទី ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៉ែន សិរី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន (​វិ​សាន់​អេ​ឡិច​ទ្រិ​ច​ស៊ី​ធី​) ។​

​ក្រោយ​កើតហេតុ ក្រុមការងារ​ជំនាញ (​ខេត្ត​,​ក្រុង​) បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ គឺ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ហើយ​បានប្រគល់​សព ជូន​សាច់ញាតិ​ដើម្បី​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន