Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង ព្រលះ​គ្នា​ផ្លាត​បុក​ម៉ូតូ​១​គ្រឿង​ទៀត ស្លាប់​ម្នាក់​ភ្លាមៗ នៅ​ស្រុក​ឧដុង្គ​

ខេត្តកំពង់ស្ពឺ​៖ កាលពី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ០១​គ្រឿង​ម៉ាក KAMAZ ប៉ះគ្នា​ជាមួយ​រថយន្ត NISSAN ០១​គ្រឿង រួច​ផ្លាត​ទៅបុក​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក HONDA DREAM C 125 (២០១៨) បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​អំពិល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​ឧ​ត្តុ​ង្គ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ីន ច​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អំពិល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ករណីនេះ សមត្ថកិច្ច បាន​ចុះ​ពិនិត្យ និង​បាន​ដឹក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វាំង​ចាស់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន