Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ​៖ ករណី​ឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ​ជិត ១​ម៉ឺន​នាក់​ទៀត និង​ស្លាប់ ៦៧​នាក់​បន្ថែម​

​ថៃ​៖ នា​ព្រឹក​ថ្ងៃទី​១៦ កក្កដា ២០២១​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាសថា ប្រទេស​នេះ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៩៦៩២​នាក់​ទៀត​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​មួយ​នេះ ៦៧​នាក់​បន្ថែមទៀត​ដែរ ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រសួង​ថា ក្នុងចំណោម​ឆ្លង​ថ្មី​ទាំង​ជិត​១​ម៉ឺន​នាក់​នេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​៦១៥​នាក់​ផងដែរ​។ ២៤​ម៉ោង​ចុងក្រោយ​មកនេះ ក៏មាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៥៧៣០​នាក់ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ដែរ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ កក្កដា ថៃ​មាន​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៨១៩០៧​នាក់ ជាសះស្បើយ​វិញ ២៧១៨៥៧​ករណី​ហើយ និង​ស្លាប់​សរុប​កើន​ដល់ ៣០៩៩​នាក់ ចាប់តាំងពី​ថៃ​មាន​វីរុស​នេះ​ដំបូង កាលពីដើមឆ្នាំ​២០២០​មក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន