Connect with us

Hi, what are you looking for?

អន្តរជាតិ

ករណីឆ្លងកូវីដ ១៩ ថ្មីនៅក្នុងប្រទេសវៀតណាមកើនឡើងគួឲ្យបារម្ភ

វៀតណាម ត្រូវបានចាត់ទុកថាជាប្រទេសដែលមានសកម្មភាពទប់ស្កាត់កូវីដ​១៩ បានល្អបំផុតក្នុងតំបន់ ហើយត្រូវបានអង្គការសុខភាពពិភពលោក​ WHO  ទទួលស្គាល់ផងដែរ ។ ប៉ុន្តែ នៅពេលនេះវៀតណាម កំពុងតែក្លាយទៅជាតំបន់មានករណីឆ្លងកើនឡើងយ៉ាងលឿន រហូតដល់ជាង ៣ពាន់នាក់ ក្នុងមួយថ្ងៃ ។

 នៅយប់ថ្ងៃទី​១៦ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថាបានរកឃើញអ្នកឆ្លងថ្មីបន្ថែម១៨៩៨នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងមួយថ្ងៃ កើនឡើងដល់ទៅ ៣៣៣៦នាក់​។ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ១៨នាក់ផងដែរ

ក្នុងចំណោមអ្នកឆ្លងមានភាគច្រើននៅទីក្រុងហ៊ូជីមិញ ដោយមានអ្នកឆ្លងដល់ទៅ ១៣៤៩នាក់ ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះបណ្តាលខេត្តនៅតំបន់ភាគខាងត្បូង វៀតណាម មានករនីឆ្លងកូវីដ ១៩ ស្ទើរតែគ្រប់ខេត្តទៅហើយ ។ គិតត្រឹមម៉ោង​១៨​និង​៣០ នាទីយប់ថ្ងៃទី ១៦ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប កើនឡើងរហូតដល់ទៅ 42.179 ក្នុងនោះមាន២០០៧​ជាករណីនាំចូលពីក្រៅ។

ក្រៅពីប្រទេសវៀតណាម ប្រទេសផ្សេអទៀតក្នុងតំបន់អាស៊ាន ក៏មានករណីឆ្លងកូវីដ​១៩ កើនឡើងខ្ពសើផងដែរ ក្នុងនោះប្រទេសថៃនៅថ្ងៃសុក្រនេះ ថៃបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៩,៦៩២នាក់ និងស្លាប់ ៦៧នាក់ ហើយនៅក្នុងចំណោមអ្នកឆ្លង និងស្លាប់ថ្មីទាំងនេះមានអ្នកឆ្លង ២,១៩៥នាក់ និងស្លាប់ ៣៣នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកក។ ក្រៅពីអ្នកជំងឺច្រើនកកកុញ មនុស្សជាច្រើនផ្សេងទៀត ក៏បាននិងកំពុងសម្រុកទៅធ្វើតេស្តរក COVID-19 ផងដែរ ដែលនាំឲ្យកន្លែងធ្វើតេស្តកកកុញយ៉ាងខ្លាំង និងខ្លះត្រូវបង្ខំចិត្តគេងរង់ចាំ នៅខាងក្រៅអគារធ្វើតេស្តតែម្តង ទាំងពេលយប់ ពេលថ្ងៃ និងពេលមានភ្លៀងធ្លាក់ជោកជាំ។

ប្រទេសដែលមានករណីឆ្លងច្រើនជាងគេក្នុងតំបន់អាស៊ានគឺ ឥណ្ឌូនេស៊ី មានករណីឆ្លងថ្មីដល់ទៅ ជាង​៥៤ពាន់នាក់ និងស្លាប់ ជាង ១២០០នាក់ ។ ជាមួយគ្នានេះប្រទេសហ្វីលីពីនក៏មានអញនកឆ្លង ជាង ៥៦០០នាក់ និងស្លាប់ ១៦២នាក់ ។ ម៉ាឡេស៊ីមានអ្នកឆ្លងជាង​១២ពាន់នាក់ និងស្លាប់ ១១៥នាក់​…៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន