Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រឿងញៀន​ជិត​៨​តោន ត្រូវ​ដុតបំផ្លាញ ក្នុងឱកាស​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

​គ្រឿងញៀន​សរុប​ជិត​៨​តោន ដែល​បង្ក្រាបបាន​នាពេល​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការដុត​បំផ្លាញចោល នៅ​ដី​ឡូ​ដិ៍​១​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ នា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ក្នុងឱកាស​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា គ្រឿងញៀន​ដែល​ត្រូវ​ដុតបំផ្លាញ​នោះ​រួមមាន​៖ ហេ​រ៉ូ​អ៉ី​ន ២៩១​គីឡូក្រាម​, អឹម​ដេ​អឹម​អា (​ថ្នាំ​គ្រវី​) ៥​គីឡូក្រាម​, កញ្ឆា ៨​គីឡូក្រាម​, កា​ទី​ណូន ១០​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន ៦២៦​គីឡូក្រាម​, កេ​តា​មីន ៤១​គីឡូក្រាម​, នី​មេ​តា​ហ្សេ​ប៉ា​ម ១៣​គីឡូក្រាម​, សារធាតុ​គីមី​ផ្សំ ២.៥​គីឡូក្រាម​, សារធាតុ​គីមី ៨១២​គីឡូក្រាម សរុប​គ្រឿងញៀន​ដែល​សម្រេច​ឲ្យ​បំផ្លាញ​ចំនួន​៧​តោន​៥៥១​គីឡូក្រាម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន