Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កាកសំណល់​មី​កញ្ចប់ គ្មាន​គុណភាព ៨៩​កា​រ៉ុង ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​ស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ​៖ កាលពី​ចុង​សប្តាហ៍​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​ចម្រុះ ដែល​សង្ស័យ​មាន​ផ្ទុក​នូវ​ទំនិញ​គ្មាន​គុណភាព​ពី​បរទេស ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់ចំនុច​ខាងកើត​ច្រក​បឹង​ត្រកួន ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ក្នង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ជា​ប្រភេទ​កម្ទេច​មី ដែលជា​កាកសំណល់​មី​កញ្ចប់​បាន​ចំនួន ៨៩​កា​រ៉ុង ស្មើនឹង ១៤២,៤០០​កញ្ចប់​តូច សរុប​២. ២២៥ គីឡូក្រាម​។

​បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ដកហូត​រួច ម្ចាស់​ទំនិញ​បាន​យល់ព្រម​ប្រគល់​ទំនិញ និង​ព្រម​ផ្តិតមេដៃ​ដើម្បី​បញ្ឈប់​ការ​ចរាចរ​ទំនិញ​គ្មាន​គុណភាព​បន្តទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន