Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជាង ១១ ០០០​ករណី​ទៀត ខណៈ​បន្ត​មាន​អ្នកស្លាប់ ៨១​នាក់​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ​នៅក្នុង​ថ្ងៃ​ចន្ទ​នេះ​រាយការណ៍​ថា ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចំនួន​១​ម៉ឺន​១​ពាន់​៧៨៤​ករណី និង​ស្លាប់​៨១​នាក់​បន្ថែមទៀត​។

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​១​ពាន់​៦៨៤​ករណី​ជា​ប្រជាជន​ទូទៅ និង ១០០ ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ ។ ចាប់តាំងពី​ថ្ងៃទី​០១ ខែមេសា នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង មាន​អ្នកជំងឺ​ចំនួន​៣៨​ម៉ឺន​៦​ពាន់​៣០៧​នាក់ ក្នុងនោះ​មាន​២៦​ម៉ឺន​២​ពាន់​២២៥​នាក់​បានជា​សះស្បើយ ។​

​ដោយឡែក​ចាប់តាំងពី​ជំងឺ​រាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក ថៃ​មាន​ករណី​ឆ្លង​សរុប​៤១​ម៉ឺន​៥​ពាន់​១៧០​ករណី ក្នុងនោះ​មាន​២៨​ម៉ឺន​៩​ពាន់​៦៥១​នាក់​បានជា​សះស្បើយ ។ ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៣​ពាន់​៣២៨​នាក់ ធ្វើអោយ​ការស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៣​ពាន់​៤២២​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន