Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រទះឃើញ​សត្វ​ផ្សោត​១​ក្បាល ទម្ងន់​ជិត​១០០​គីឡូក្រាម ងាប់​ដោយសារ​ជាប់​មង

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ជំនាញ​ជលផល កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​សាកសព​ត្រី​ផ្សោត​១​ក្បាល ដែល​បាន​ងាប់​និង​អណ្តែត​ទឹក​មក​ទើ​លើ​ឆ្នេរ​ពយ​ជំទាវ ម៉ៅ ។​

​តាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ ត្រី​ផ្សោត​នេះ​មាន​ទង្ង​ន់ ប្រហែល​៩០​គ​ក្រ ប្រវែង​បណ្តោយ​២,២៤​ម ទទឹង​០,៦០​ម ជា​ប្រភេទ ផ្សោត​ឃ្លៀច​(Indo-Pacific humpoback dolphin)​ឈ្មោល​។

​ផ្សោត​ប្រភេទ​នេះ មាននៅ​តំបន់​កោះ​ព្រិ​ង ឆ្នេរ​ខែម មុខ​រាម នៅ​ប្រជុំ​កោះរ៉ុង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវការពារ​ដោយ​អនុ​ត្រឹ​ក្យ​លេខ​១២៣ អ​.​ន​.​ក្រ ។ ​តាម​ការសន្និដ្ឋាន ត្រី​ផ្សោត​ឃ្លៀច​នេះ បាន​ងាប់​ដោយសារ​ជាប់​ឧបករណ៍​នេសាទ (​មង​) ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន