Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ផ្ទុះ​បាតុកម្ម​ជាថ្មី ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង

​ថៃ​៖ កាលពី​ថ្ងៃអាទិត្យ ទី​១៨ កក្កដា ២០២១​នេះ ក្រុម​យុវ​សកម្មជន​ថៃ ហៅ​ខ្លួនឯង​ថា អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នោះបាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា លាលែង​ពី​តំណែង បើទោះបីជា​រដ្ឋាភិបាល​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ​១៩ ក៏ដោយ​។

​បាតុកម្ម​នេះ​ក៏​ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​វិធានការ ទប់ស្កាត់​ជំងឺ​កូ​វី​១៩ របស់​រាជរដ្ឋាភិបាល​ផងដែរ​។ យ៉ាងណាក៏ដោយ បាតុកម្ម​នេះ​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​បំបែក​ផងដែរ​។​

​ជាការ​ជួបជុំ ទោះបីជា​ថៃ ឆ្លង​ជំងឺ​កូ​វីដ​១៩​ប្រចាំថ្ងៃ ជាង​១​ម៉ឺន​នាក់ ៣​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​ស្លាប់​១​ថ្ងៃៗ ចន្លោះ​ពី​ជិត​១០០ ទៅ​ជាង​១០០​នាក់​ក៏ដោយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន