Connect with us

Hi, what are you looking for?

អន្តរជាតិ

អធិកាបតីអាល្លឺម៉ង់ ទៅសួសុខទុក្ខពលរដ្ឋក្នុងតំបន់រងគ្រោះ

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយលោកស្រីទៅកាន់ភូមិ  Schuld ​នៅក្នុងរដ្ឋ​ Rhideland Palatinate  ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយគ្រោះទឹកជំនន់  កាលពីសប្តាហ៍កន្លងមក។

នៅល្ងាចថ្ងៃទី​១៨ខែកក្កដា លោកស្រី​ Angela Merkel បានទៅត្រួតពិនិត្យ ទីតាំងរងគ្រោះ ដោយទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកនៅទន្លេ Ahr  លេចហូរខ្លាំងបំផ្លាញផ្ទះស្បែងទ្រព្យសម្បត្តិពលរដ្ឋជាច្រើន។

លោកស្រីបង្ហាញការតក់ស្លត់យ៉ាងខ្លាំងពេលឃើញទិដ្ឋភាព នៃការបំផ្លាញដោយគ្រោះទឹកជំនន់ ។ លោកស្រីបញ្ជាក់ថា​«វាគួរឱ្យរន្ធត់ណាស់ មិនអាចពិពណ៌នាអំពីការបំផ្លិចបំផ្លាញជាភាសាអាឡឺម៉ង់នោះឡើយ”។

នៅក្នុងសន្និសីទកាសែត​លោកស្រី  Merkel ​បានឲ្យដឹងថា « អាល្លឺម៉ង់គឺជាប្រទេស​ខ្លាំងក្លា  យើងនឹងប្រឆាំង ជាមួយច្បាប់ធម្មជាតិ ក្នុងរយៈពេលខ្លី​ក៏ដូចជារយៈពេលវេល។ យើងត្រូវមានវិធានទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ទើបអាចទប់ស្កាត់គ្រោះធម្មជាតិបាន។

លោកស្រីបញ្ចាក់ថារដ្ឋាភិបាលនឹងជួយដល់ពលរដ្ឋរងគ្រោះដោយទឹជំនន់ខាងលើ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់​លោក Scholz  បានសន្យាចាំណាយប្រាក់ ៣០០លានអឺរ៉ូ ជួយដល់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងដោយគ្រោះទឹកជំនន់ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន