Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៩៤​នាក់ ខណៈ​បន្ត​មាន​អ្នកស្លាប់​ម្នាក់​

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៩៤​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៥​នាក់ និង​ករណី​ស្លាប់​ចំនួន​១​នាក់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

​រដ្ឋបាលខេត្ត​បញ្ជាក់ថា អ្នក​វិជ្ជមាន​ទាំង ៩៤​នាក់​នោះ ត្រូវ​បានដាក់​សម្រាក​ព្យាបាល​។ សម្រាប់​អ្នកជា​សះស្បើយ​ទាំង​១៥​នាក់ បានអនុញ្ញាត​ឱ្យ​ចេញពី​កន្លែង​សម្រាក​ព្យាបាល ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំណែក​ករណី​ស្លាប់​ម្នាក់ គឺ​បុរស អាយុ​៧៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣២១៤​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១៣៧៦​នាក់ ស្លាប់​២៧​នាក់ និង​១៨១១​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន