Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ម្សិលមិញ​! អាជ្ញាធរ​ស្រុក​វ៉ារិន បិទ​ផ្សារ​ចំនួន​២ បន្ទាប់ពី​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ ១១​នាក់​

​ខេត្តសៀមរាប​៖ លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា កាលពីល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​ អាជ្ញាធរ​ស្រុក​វ៉ារិន សម្រេច​បិទ​ផ្សារ​ចំនួន​០២​ក្នុង​ឃុំ​ស្រែ​ណូយ​ជា​បណ្តោះអាសន្ន គឺ​ផ្សារ​ស្រែ​ណូយ និង​ផ្សារ​ឯកជន​ដែល​នៅ​ទល់មុខ​គ្នា បន្ទាប់ពី​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១១​នាក់ ដែល​ពួកគាត់​ជា​អាជីវករ និង ជា​អ្នករស់នៅ​ខាងមុខ​ផ្សារ​ទាំងពីរ​នេះ ដោយសារ​ពួកគាត់​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ម្នាក់ ជា​អ្នកលក់​ផ្លែឈើ​មកពី​ទីរួមខេត្ដ​សៀមរាប ប្រហែល​ជិត​១០​ថ្ងៃមុន ។​

​លោក ធិ​ន​នី វិ​ធូរ បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការសង្ស័យ នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ ក្រុមគ្រូពេទ្យ​បានធ្វើ​ការយក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ លើ​មនុស្ស​ចំនួន​២១​នាក់​ក្នុង​នោះបាន​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១១​នាក់ ហេតុនេះ​ក្នុងករណីនេះ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​បងប្អូន​អាជីវករ និង បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ជាច្រើនរូប​ទៀតផង​ដែរ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង អាជីវករ​នៅ​ផ្សារ​ទាំង​២ ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ទាំង​១១​នាក់​នេះ និង​មានការ​សង្ស័យ​ពី​អា​ការៈមិន​ស្រួល សូម​មក​ផ្ដល់​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាមួយ​អាជ្ញាធរ ពិសេស​ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក​ដោយ​ខ្លួន​ឲ្យ​បាន​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ក៏ដូចជា​អាជ្ញាធរ ។​

​លោក​អភិបាលស្រុក​វ៉ារិន មានប្រសាសន៍​បន្ថែមថា ក្នុង​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ គិត​មកដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្នុង​ទូទាំង​ស្រុក មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៨​នាក់ ក្នុងនោះ​មាន​មួយចំនួនទៀត​បានជា​សះស្បើយ​ហើយ ប៉ុន្តែ​ក្រោយពី​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្ដបន្ទាប់​នាពេលនេះ រដ្ឋបាល​ស្រុក​បានស្នើ​សុំ​ទៅ​រដ្ឋបាលខេត្ត ដើម្បី​យក​វិទ្យាល័យ​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ធ្វើជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន