Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនបរទេស​ទាំងអស់ នៅ​ខេត្តសៀមរាប ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​មិន​គិតថ្លៃ​

ខេត្តសៀមរាប​៖ លោក​ឱសថការី លឹម ហេង អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ជា​ប្រធាន​មណ្ឌល​ផ្តល់​វ៉ាក់សាំង បាន​មានប្រសាសន៍ថា អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ស្តីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ជនបរទេស​ក្នុង​ខេត្តសៀមរាប​នោះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​នេះ យើង​បានចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​កំពុងស្នាក់នៅ និង​កំពុង​បំពេញការងារ​ក្នុង​ខេត្តសៀមរាប​ហើយ ដែល​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។​

​លោក​ឱសថការី លឹម ហេង មានប្រសាសន៍​បន្ថែមថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ជនបរទេស​នាពេលនេះ គឺ​ផ្តល់ជូន​ដល់​តែ​ចំពោះ​ជនបរទេស​ណា ដែល​បានធ្វើ​សំណើ​មកកាន់​រដ្ឋ​បាល​ខេត្តសៀមរាប​នា​រយៈពេល​កន្លងមក ដែលមាន​ចំនួន​ប្រមាណ​ជាង​២​ពាន់​នាក់ ពិសេស​គឺធ្វើឡើង​តាម​គោលការណ៍​មិន​គិតថ្លៃ និង ស្របតាម​គោលការណ៍​ស្ម័គ្រចិត្ត និង ត្រូវ​ចាក់​ជូន​ឲ្យ​បាន​គ្រប់ៗ​គ្នា រហូតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ។​

​គួររំលឹកថា តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ស្តីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ជនបរទេស​ក្នុង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ចំពោះ​ជនបរទេស​ទាំងអស់​ដែល មានបំណង​ចង់ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ សូម​ភ្ជាប់​ជាមួយ​នៅ​ឯកសារ​ពាក់ព័ន្ធ ដែលមាន​ដូចជា​៖ លិខិតឆ្លងដែន ដែល​ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា នៅមាន​សុពលភាព (​គិត​ត្រឹម​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២១) ហើយ​ចំពោះ​ជនបរទេស ទាំងឡាយណា​ដែលមាន​ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ហួស​សុពលភាព ហើយ​មានបំណង ចង់​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ទៅធ្វើ​ការពន្យា​ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ស្របតាម​នីតិវិធី​ដែលមាន​ជា​ធរមាន និង​លិខិតបញ្ជាក់​សុខភាព ឬ វេជ្ជបញ្ជា​នៃ​ការប្រើប្រាស់​ថ្នាំ​នានា ដែល​កំ​ពុ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ ប្រសិនបើ​មាន ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន