Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​ក្រុមចោរប្លន់ នៅ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​មនុស្ស ៥​នាក់​!

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ចំនួន ៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​ក្នុង​បទល្មើស​ប្លន់ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ដីចំការ​ជាប់​អូរ ស្ថិតក្នុង​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ ​ជនសង្ស័យ​ទី​១-​ឈ្មោះ វ៉ៃ អិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ទី​២-​ឈ្មោះ ស្រស់ វណ្ណ​នេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៣-​ឈ្មោះ បុល រ័ត្ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​៤-​ឈ្មោះ យឿន ឈួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៥-​ឈ្មោះ ទួន ស្រី​យ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។​

​ចំណែក​វត្ថុតាង ដកហូត​បាន​៖ អាវុធខ្លី​កែច្នៃ​ចំនួន ១​ដើម​, អាវុធ​វែង​កែច្នៃ​ប្រើ​ខ្យល់​ចំនួន ១​ដើម​, កាំបិត​ខ្លី​ចំនួន ១​ដើម​, គ្រាប់កាំភ្លើង​AK​ចំនួន ៧​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន