Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ ថៃទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ចំនួន២០លានដូសពីក្រុមហ៊ុន Pfizer

សារព័ត៌មាន​ The nation ​របស់ថៃនៅថ្ងៃទី ២០ ខែកក្កដា បានផ្សាយថា ចំពោះមុខការឆ្លងរាតត្បាតជំងឺនេះកាន់តែអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលថៃបានព្រមព្រៀងទិញវ៉ាក់សាំងរហូតដល់ទៅ ២០ លានដូសពីក្រុមហ៊ុន អាមេរិក​Plizer ​ដើម្បីទប់ស្កាត់ការឆ្លងក្នុសហគមន៍ឲ្យបានឆាប់បំផុត។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC និងលោកស្រី ដេប្រូរ៉ាហ៍ សីហ្វឺត (Deborah Seifert) អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃស្ថិតក្នុងខេត្ត ណុនថាបុរី ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល អនុធីន ឆានវីរៈគុល ចូលរួមជាអធិបតីផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា រួចមកហើយដែរ ខណៈការផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង នឹងប្រព្រឹត្តទៅនៅអំលុងត្រីមាសទី ៤ នៃឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer-BioNTech ធ្លាប់បានអះអាងថា ខ្លួននឹងផលិតវ៉ាក់សាំងឲ្យបានរហូតដល់ចំនួន ៣លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដើម្បីចែកចាយនៅទូទាំងពិភពលោក៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន