Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​, ក្រសួង សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​អ្នកដំណើរ​តាម​សមុទ្រ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។​

​ក្រសួង​បញ្ជាក់ថា នៅ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​៖
* ពីថ្ងៃ​ទី ២១-២២ ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​ខ្លាំង​, ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់ និង​ព្យុះ​លើក​ទី​៧ សេ​ម៉ា​កា (CEMPAKA)
* ពីថ្ងៃ​ទី ២៣-២៧ ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​កម្រិត​ខ្លាំង​, ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន និង​ប្រព័ន្ធ​សម្ពាធ​ទាប​។​ ​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C
* នឹង​អាចមាន​ភ្លៀង​មធ្យម​ទៅ​បង្គរ លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។ លើកលែងតែ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។​

២៖ បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៥ °c
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C
* អាចមាន​ភ្លៀង​ពី​កម្រិត​បង្ហូរ​ទៅ​ច្រើន ផ្គរ រន្ទះ​តិចតួច លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង​ពិសេស នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ់ ជួរ​ភ្នំ​ដងរែក និង​បណ្តា​ខេត្ត ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៨ °C
* អាចមាន​ភ្លៀង​ពី​កម្រិត​បង្គរ​ទៅ​ច្រើន ផ្គរ រន្ទះ​បង្គរ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ក្នុង​លឿន​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​។ ទន្ទឹម​នោះ​លទ្ធភាព​នៃ​ជំនន់​ទឹកភ្លៀង (Flash Flood) ក៏មាន​ភាគរយ​ខ្ពស់​ផងដែរ​។​

​ក្រសួង​បន្តថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​បងប្អូន​ប្រជា​នេសាទ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន