Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចុង​សប្ដាហ៍​ទី​៣ នៃ​ខែ​នេះ​! កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ជាង ៦​ម៉ឺន​នាក់​

​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​សរុប ៦៣,៤៨៨ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦២,៣៩៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,០៩៤ នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ១៨,៨៧៧ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៧,៦៤៤ នាក់​
* ខេត្តកំពត​៖ ៧,៦៣២ នាក់​
* ខេត្តបាត់ដំបង ៖ ៥,៤០០ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៤,៩៣៥ នាក់​
* ខេត្តកណ្តាល​៖ ៤,៨០៣ នាក់​។​
​ចំនួន​នេះ​មានការ​ថយចុះ​ប្រមាណ ៩.២២% ធៀប​នឹង​សប្តាហ៍​កន្លងមក​។

​បើទោះបី​ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​បន្ត​ថយចុះ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​គោលដៅ​ទេសចរណ៍​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សងព្រេង នៅតែ​ទទួលបាន​ចរន្ត​ភ្ញៀវទេសចរ​គួរ​ឲ្យ​កត់សម្គាល់​។​

​ចរន្ត​ភ្ញៀវទេសចរ​ផ្សងព្រេង​នេះ មិន​ត្រឹមតែ​រួមចំណែក​បង្កើត​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ដំណើរ​កម្សាន្ត​ដែលមាន​ការទទួលខុសត្រូវ ការរក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន